ជំនួសមុខថ្នាក់ដឹកនាំខេត្ត លោក Tran Thanh Liem បានជំរាបជូនលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ខេត្ត Binh Duong។ ថ្នាក់ដឹកនាំខេត្ត Binh Duong ចង់បានរួមចំណែកជាមួយអាជ្ញាធរនិងប្រជាជនខេត្តក្រចេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
លោក Tran Thanh Liem ប្រគល់សាច់ប្រាក់និងសម្ភារៈបរិក្ខាពេទ្យជូនដល់អាជ្ញាធរ និងប្រជាជនខេត្តក្រចេះ (រូបថត៖ baobinhduong.vn)

ជំនួសមុខអាជ្ញាធរ និងប្រជាជនខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់អាជ្ញាធរ និងប្រជាជនខេត្ត Binh Duong។ លោកជឿជាក់ថា ដោយមានជំនួយទាំងនេះ ខេត្តក្រចេះនឹងពង្រីកឲ្យល្អថែមទៀតនូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅពេលខាងមុខនេះ។

នាព្រឹកថ្ងៃដដែរ នៅច្រកទ្វារព្រំដែន Moc Bai ខេត្ត Tay Ninh ប្រទេសវៀតណាម លោក Dang Minh Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានជូនអំណោយដល់ខេត្តកណ្ដាល។

leftcenterrightdel
លោក Dang Minh Hung ជូនអំណោយដល់ខេត្តកណ្ដាល (រូបថត៖ baobinhduong.vn)

លោក Dang Minh Hung បានជូនម៉ាស់ពេទ្យ ២៥,០០០ សន្លឹក  ម៉ាស់ក្រណាត់ ១៥,០០០ សាច់ប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក និងសម្ភារៈ ឧបករណ៍ពេទ្យផ្សេងៗ។

អភិបាលរងខេត្តកណ្ដាលបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ខេត្ត Binh Duong  ព្រមទាំងបញ្ជាក់ថា អំណោយទាំងនេះជាជំនួយជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

បកប្រែដោយ Thanh Cong