leftcenterrightdel
អ្នកនេសាទកំពុងបង់សំណាញ់ត្រីតាមដងទន្លេមេគង្គដែលហូរកាត់រាជធានីភ្នំពេញ (រូបថត៖អ៊ិនធឺណិត) 

លោក វិចទ័រ ចូណា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន ហើយណែនាំកម្ពុជាឱ្យស្វែងរកថាមពលនៅតំបន់ផ្សេង”។

លោកបន្ថែមថា “យោងទៅតាមការសិក្សា យើងត្រូវការការអភិវឌ្ឍធ្យូងថ្ម LNG ដែលនាំចូលពីប្រទេសជិតខាង និងថាមពលពន្លឺព្រះអាទិត្យផងដែរ។ ខ្ញុំក៏មិនអាចផ្តល់ព័ត៌មានលម្អិត និងគម្រោងមេរបស់រដ្ឋាភិបាលបានដែរ។ លោកអគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជាបញ្ជាក់ថា នៅក្នុងផែនការ ១០ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់២០៣០ កម្ពុជាមិនមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គទេ។

នាពេលកន្លងមក ប្រទេសកម្ពុជាបានប្រកាសផែនការសាងសង់ទំនប់ចំនួន ២ នៅឯសំបូរ និងស្ទឹងត្រែង ប៉ុន្តែគម្រោងទាំងពីរ​នេះត្រូវបានផ្អាក។ ការសម្រេចចិត្តរបស់ប្រទេសកម្ពុជាមានន័យថា ប្រទេសឡាវនឹងក្លាយជាប្រទេសតែមួយគត់នៅអាងទន្លេមេគង្គក្រោមដែលមានគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ប្រទេសឡាវបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ២ បន្ថែមទៀតនៅលើដងទន្លេមេគង្គ។

ក្នុងរយៈពេលកន្លងមកនេះ សកម្មជនបរិស្ថានបានព្រមានថា ទំនប់វារីអគ្គិសនីទាំងនេះនឹងបង្កគ្រោះថ្នាក់ដល់ជលផល និងការធ្វើស្រែនៅតាមដងទន្លេមេគង្គក្រោមដែលមានប្រវែង ២,៣៩០ គីឡូម៉ែត្រ។  ទន្លេមេគង្គហូរចេញពីចំណុចខ្ពង់រាបទីបេប្រទេសចិន កាត់ប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដែលជាប្រភពទឹក និងកន្លែងនេសាទអាចចិញ្ចឹមមនុស្សរាប់សិបលាននាក់។

ក៏ប៉ុន្តែស្ថានភាពគ្រោះរាំងស្ងួត និងត្រីដែលចាប់បានមានចំនួនតិចកាលពីឆ្នាំមុននៅក្នុងដងទន្លេមេគង្គនោះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា  នេះជាផលប៉ះពាល់ដែលមកពីទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ រួមទាំងមូលហេតុនានាដែល​មកពីការប្រែប្រួលអាកាសធាតុ និងការនេសាទហួសកំរិតផងដែរ៕

បកប្រែដោយ Duy Hoan