លោកឧត្តមសេនីយ៍ទោ Nguyen Long Cang មេបញ្ជាការយោធភូមិភាគទី៥ និងលោកនាយឧត្តមសេនីយ៍ ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១៩ និងឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២០។ នៅឆ្នាំ ២០១៩ កន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម និងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទត្រូវបានពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាព។ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាមបានបញ្ជូនក្រុមបេសកកម្មចំនួន ៥ ដោយមានគ្រូពេទ្យចំនួន ៨០ នាក់ទៅពិនិត្យសុខភាព និងចែកថ្នាំឲ្យប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសហការស្វែងរក និងប្រមូលធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាចំនួន ៤៣ អដ្ឋិធាតុ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Long Cang និងលោកនាយឧត្តមសេនីយ៍ ហួត ឈាង ចុះហត្ថលេខាលើសេចក្តីកំណត់ហេតុនៃកិច្ចប្រជុំ

នៅឆ្នាំ២០២០ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម និងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទនឹងបង្កើនការឃោសនាអប់រំសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងអ្នកជិខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាព យូរអង្វែងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងសហការក្នុងការជួយប្រជាជនជំនះផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិ ធានាសន្តិសុខ សុវត្ថិភាពក្នុងការបោះបង្គោលព្រំដែន។ យោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទបន្តជួយវៀតណាមក្នុងការស្វែងរកនិងប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា រៀបចំជំនួបប្រាស្រ័យរវាងនាយទាហានវ័យក្មែង និងក្រុមបេសកកម្មនៃភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh