ជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាម និងក្រុមគ្រួសារខ្មែរដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ
កប.អនឡាញ - នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ក្រុមបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគមន៍ខ្មែរ-វៀតណាមបានទៅសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាម និងក្រុមគ្រួសារខ្មែរដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមគ្រួសារចំនួន ១៥ ក្រុមដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះនាព្រឹកព្រលឹម ថ្ងៃទី១៥ ខែកុម្ភៈ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ត្រូវបានទទួលអំណោយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាគមន៍ខ្មែរ-វៀតណាម។
    |
 |
លោក Lai Xuan Chien ជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាម និងក្រុមគ្រួសារខ្មែរដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ (រូបថត៖ nhandan.com.vn) |
អគ្គិភ័យនេះបានឆាបឆេះផ្ទះនិងបង្កឲ្យការខូចខាតចំនួន ៣/៤ នៃថ្នាក់រៀនរបស់សាលាបឋមសិក្សាសាមគ្គី - Tan Tien ដែលរំខានដល់ការសិក្សារបស់សិស្សជាង ១០០ នាក់។ ក្នុងឱកាសនេះលោក Lai Xuan Chien អគ្គទីប្រឹក្យាវៀតណាមប្រចាំនៅកម្ពុជាបញ្ជាក់ថា ស្ថានទូតវៀតណាមកំពុងខិតខំប្រឹងប្រែងចលនា និងស្វែងរកវិធីដើម្បីជួសជុលឲ្យបានឆាប់ៗសាលាបឋមសិក្សាសាមគ្គី។
សាលាបឋមសិក្សាសាមគ្គី គឺជាសាលាមួយក្នុងចំណោមសាលាបួននៃប្រព័ន្ធអប់រំបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម Tan Tien របស់សហគមន៍ជនខ្មែរដើមកំណើតវៀតណាមនៅរាជធានីភ្នំពេញដែលគ្រប់គ្រងដោយសមាគមន៍ខ្មែរ-វៀតណាម។ សិស្សសាលាត្រូវបានបង្រៀនតាមកម្មវិធីសៀវភៅសិក្សារបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ព្រមទាំងរៀនភាសាខ្មែរដើម្បីរួបរួមជាមួយសហគមន៍មូលដ្ឋាន៕
បកប្រែដោយ Thanh Cong