ពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម
កប.អនឡាញ - នាថ្ងៃទី២៣ ខែសីហា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុង ក្នុងឱកាសដែលលោកឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។