ក្រោយរយៈពេល៧ ខែអនុវត្តផែនការការងារក្នុងដំណាក់កាលរដូវប្រាំងឆ្នាំ ២០១៨-២០១៩ កម្មាភិបាល យុទ្ធជននៃក្រុមការងារ K51 (ចំណុះបញ្ជាការដ្ឋានយោធាខេត្តដាក់ឡាក់) បានស្វែងរក និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុកងទ័ពស្មគ្រចិត្តវៀតណាមចំនួន១៧នាក់ដែលបានពលីជីវិតនៅខេត្តមណ្ឌលគីរី ប្រទេសកម្ពុជាក្នុងបណ្តាសម័យសង្គ្រាម។

leftcenterrightdel
ពិធីគោរពរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសព កងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា (រូបថត៖ vnanet.vn)


ក្នុងបរិយាកាសដ៏អធឹកអធម៌នោះ ចំពោះមុខវិញ្ញាណក្ខន្ធវីរជនទាំង១៧នាក់ លោកស្រី H’Yim Kdoh  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរជនកងទ័ពស្មគ្រចិត្តវៀតណាមដែលបានលះបង់ជីវិតក្នុងការតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានរួមចំណែកជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ព្រមទាំងធានានូវស្ថិរភាពនៃមាតុភូមិវៀតណាម។ លោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ក៏បានអះអាងថា អាជ្ញាធរដែនដី និងប្រជាជនបណ្តាជនជាតិបងប្អូនក្នុងខេត្តនឹងសាមគ្គីគ្នា ចិត្តមួយថ្លើមមួយ ខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការកសាងមាតុភូមិឲ្យកាន់តែសប្បូររុងរឿងចម្រុងចម្រើនដើម្បីសាកសមទៅនឹងការពលីជីវិតនៃវីរជនទាំងអស់ដើម្បីសេរីភាពនៃប្រទេសជាតិ និងបំពេញភារកិច្ចអន្តរជាតិដ៏ឧត្តុងឧត្តមផងដែរ។

គួរឲ្យរំលឹកដែរថា ក្នុងរដូវប្រាំងឆ្នាំ២០១៧ និង២០១៨ ខេត្តដាក់ឡាក់បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តបានចំនួន១២នាក់ ដែលបានពលីនៅខេត្តមណ្ឌលគិរីក្នុងអំឡុងពេលសង្រ្គាម៕

បកប្រែដោយ Minh Trung