ចែករំលែកការបាត់បង់ និងទុក្ខព្រួយជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម គណៈប្រតិភូរបស់បក្ស រដ្ឋ រដ្ឋាភិបាលនៃប្រទេសជាច្រើន និងឯកអគ្គរដ្ឋទូត ភារធាវីស្តីទី និងតំណាងការទូតនៃបណ្តាប្រទេស និងអង្គការអន្ដរជាតិប្រចាំនៅវៀតណាមបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh។

leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh (រូប​ថត៖ vnanet.vn)

គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសរសេរលើសៀវភៅក្រាំងមាសនៃការចូលរួមមរណទុក្ខជូនចំពោះរដ្ឋ រដ្ឋាភិបាល គ្រួសារសព និងប្រជាជនវៀតណាម ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅថា ៖ " អ៊ុំ ឡេ ឌឹកអាញ់ (Le Duc Anh) ជាទីគោរព ខ្ញុំ និងគណៈប្រតិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានមកជូនដំណើរអ៊ុំជាលើកចុងក្រោយ ដែលគ្មានពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូងនាដើមឆ្នាំ១៩៧៨ នៅមន្ទីរពេទ្យ ថុងញិត ក្រុងហូជីមិញ រហូតមកដល់ពេលនេះ រូបអ៊ុំផ្ទាល់រួមជាមួយកងទ័ព និងប្រជាជនវៀតណាម បានជួយដល់ប្រជាជនកម្ពុជាច្រើនណាស់។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់លោកអ៊ុំ ដែលពេលនោះ លោកអ៊ុំ ជាមេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ការកសាងកម្ពុជាឡើងវិញ ពិសេសការរីកធំធាត់នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមានការរួមចំណែករបស់លោកអ៊ុំ។

ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ុំបានតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តបានយ៉ាងពេញលេញនូវគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋវៀតណាម លោកអ៊ុំជាមនុស្សម្នាក់ ដែលបានរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជំរុញនូវទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នា លោកអ៊ុំ តែងយកចិត្តទុកដាក់ដល់រូបខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅចាំបានថា នៅក្នុងគ្រាដែល ខ្ញុំលំបាកបំផុត ពេលកសាងកងទ័ពដំបូង លោកអ៊ុំបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាង ដើម្បីឲ្យកងទ័ពកម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។ លោកអ៊ុំមិនពិសារបារីទេ តែលោកអ៊ុំមិនភ្លេចផ្ញើបារីឲ្យខ្ញុំ ដោយសាអ៊ុំដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ុំតែងផ្តល់យោបល់ឲ្យខ្ញុំថែសុខភាព។

ក្នុងឋានៈជាអ្នកនយោបាយមួយរូប និងជាមេបញ្ជាការកងទ័ពមួយរូប ខ្ញុំបានចាត់ទុកលោកអ៊ុំ ជាអ្នកកំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ដែលខ្ញុំពុំទាន់ជួបមនុស្សផ្សេងទៀត នៅតាមប្រទេសនានានៅឡើយ។ សូមគោរពលា និងជូនដំណើរលោកអ៊ុំ ដោយក្តីអាឡោះអាល័យជាមួយនឹងទុក្ខដ៏ក្រៀមក្រំបំផុត។

leftcenterrightdel
ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនៃបណ្ដាប្រទេស អង្គទូត អង្គការអន្តរជាតិប្រចាំនៅវៀតណាមអញ្ជើញសរសេរលើសៀវភៅក្រាំងមាសអតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh (រូប​ថត៖ vnanet.vn)

leftcenterrightdel
គណៈប្រតិភូនៃសាធារណរដ្ឋគុយបាដឹកនាំដោយលោក Jorge Luis Perdomo Di-Lella រដ្ឋមន្រ្តីក្រសួងគមនាគមន៍ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh (រូប​ថត៖ vnanet.vn)

នៅព្រឹកថ្ងៃដដែលនេះដែរ តំណាងរដ្ឋាភិបាលជប៉ុន អង្គទូត   និងមិត្តភក្តិអន្តរជាតិមួយចំនួនក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh ផងដែរ៕

បក​ប្រែ​ដោយ Duy Hoan