ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang
កប.អនឡាញ - នាព្រឹកថ្ងៃទី២៣ ខែមីនា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Bac Giang បានប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang (២៥ មីនា ១៩៥៥ / ២៥ មីនា ២០២៥ និងខួបលើកទី ៩០ នៃទិវាបង្កើតកងស្វ័យការពារ ( ២៨ មីនា ១៩៣៥ / ២៨ មីនា ២០២៥) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីពីរ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក កងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang បានរីកចម្រើនឥតឈប់ឈរ លើកកំពស់ប្រពៃណីស្នេហាជាតិ និងបដិវត្តន៍របស់មាតុភូមិវីរភាព ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ ក៏ដូចជាក្នុងការផ្លាស់ថ្មីប្រទេសជាតិ និងខេត្ត Bac Giang នាពេលបច្ចុប្បន្ន។
    |
 |
ទទួលការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់គ្រឿង ឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនកងកម្លាំងប្រដាប់អាវុធខេត្ដ Bac Giang |
តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធិផលដែលថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជនគ្រប់ជំនាន់របស់កងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang សម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវសេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្ដរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ព្រមទាំងផ្ដល់យោបល់ជូនគណៈកម្មាធិការបក្សខេត្ដ ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តដឹកនាំការងារការពារជាតិ និងយោធានៅមូលដ្ឋាន ផ្សារភ្ជាប់នូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាមួយការពង្រឹងការការពារជាតិ និងសន្តិសុខ។ បំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខដល់កម្មាភិបាល បក្ខជន និងប្រជាពលរដ្ឋ។
ទន្ទឹមនឹងការកសាងកងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang ឲ្យមានរបៀបរៀបរយ ចំណាន ទំនើប និងមានសមត្ថភាពប្រយុទ្ធខ្ពស់ ហើយផ្តោតលើការលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង។ លើកកំពស់តួនាទីស្នូលក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិ រួមចំណែករក្សាសន្តិសុខនយោបាយនៅមូលដ្ឋាន។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធខេត្ត Bac Giang គួរតែលើកកម្ពស់សមត្ថភាពដឹកនាំ កសាងអង្គការបក្សស្អាតស្អំ និងរឹងមាំ កសាងអង្គភាពប្រកបដោយរឹងមាំ គ្រប់ជ្រុងជ្រោយ និងលេចធ្លោ ហើយបន្តអនុវត្តល្អនូវគោលនយោបាយសមរភូមិក្រោយរបស់កងទ័ព រួមគ្នាកសាងជនបទថ្មី ចលនាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងខេត្ត រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន មិនទុកនរណាម្នាក់នៅពីក្រោយឡើយ៕
បកប្រែដោយ Pham Diep