លោកវរសេនីយ៍ឯក Nguyen Tan Y មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa និងលោកឧត្តមសេនីយ៍ត្រី Thoong Sa May Suc Pa Sot មេបញ្ជាការយោធានៃកងពលធំលេខ៥ (កងទ័ពប្រជាជនឡាវ) បានជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ ដែលបង្ហាញពីទស្សនៈ និងគោលនយោបាយការបរទេសដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងក្រសួងការពារជាតិទាំងពីរបានកំណត់។ ស្ថាប័ន អង្គភាព និងមូលដ្ឋាននានានៃកងពលធំលេខ៥ ដែលបានចងមេត្រីភាពជាមួយស្ថាប័ន អង្គភាពនានានៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បានសហការយ៉ាងសកម្មក្នុងការចាប់យក ផ្លាស់ប្តូរព័ត៌មាន ដោះស្រាយស្ថានការណ៍ ធានាស្ថិរភាពសន្តិសុខព្រំដែន និងក្នុងប្រទេស ព្រមទាំងអនុវត្តភារកិច្ចមួយចំនួនទៀត។

បន្ទាប់ពីបានឯកភាពលើខ្លឹមសារ និងកម្មវិធីចងមេត្រីភាព លោកវរសេនីយ៍ឯក Nguyen Tan Y មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa និងលោកឧត្តមសេនីយ៍ត្រី Thoong Sa May Suc Pa Sot មេបញ្ជាការយោធានៃកងពលធំលេខ៥ (កងទ័ពប្រជាជនឡាវ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយកត់សម្គាល់នូវការបោះជំហានដ៏សំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។

នេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសម្រាប់អង្គភាពទាំងពីរ ផ្សព្វផ្សាយ និងអប់រំដល់កម្មាភិបាល យុទ្ធជន បង្កើនការយល់ដឹង ស្មារតីទទួលខុសត្រូវ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តភារកិច្ច និងក្នុងកិច្ចការកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Huyen Trang