ឧត្តមនាវីត្រី Pham Van Luyen អនុប្រធាននយោបាយនៃកងឯកភាពទ័ពជើងទឹក និងលោក Dinh Tien Dung អនុប្រធាននាយកដ្ឋានព័ត៌មានការបរទេសអញ្ជើញជាសហប្រធាន។

leftcenterrightdel
ឧត្តមនាវីត្រី Pham Van Luyen ថ្លែងក្នុងជំនួប (រូបថត៖ baohaiquan.vn)
leftcenterrightdel
លោក Dinh Tien Dung ថ្លែងក្នុងជំនួប (រូបថត៖ baohaiquan.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពផ្លាស់ប្តូរយោបល់និងផ្តល់ព័ត៌មាន; ជំរុញការផ្សព្វផ្សាយព័ត៌មានការបរទេសនៅតំបន់ព្រំដែន រួមទាំងការលើកកម្ពស់គុណភាពធនធានមនុស្ស ការបែងចែកសម្ភារៈបរិក្ខាជូនបណ្ដាអង្គភាពផ្សព្វផ្សាយនៅតាមខ្សែបន្ទាត់ព្រំដែនគោក និងសមុទ្រ។ ពិនិត្យឡើងវិញនូវខ្លឹមសារនៃកម្មវិធីសម្របសម្រួលផ្សព្វផ្សាយនៅតំបន់កោះសមុទ្ររវាងក្រសួងព័ត៌មាន និងសារគមនាគមន៍ជាមួយកងឯកភាពទ័ពជើងទឹក ដោយឈរលើមូលដ្ឋាននោះ រៀបចំផែនការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង៕

បកប្រែដោយ Pham Diep