កម្មវិធីជួបប្រាស្រ័យនេះត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមពីកងកម្លាំងអនុវត្តច្បាប់សមុទ្រនៃប្រទេសចំនួន ៧ រួមមាន កងឆ្មាំសមុទ្រវៀតណាម កងឆ្មាំសមុទ្រចិន កងឆ្មាំសមុទ្រឥណ្ឌូនេស៊ី គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា និងទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី កងកម្លាំងការពារសមុទ្រហ្វីលីពីន មជ្ឈមណ្ឌលបញ្ជាការដែនសមុទ្រថៃ។ កម្មវិធីជួបប្រាស្រ័យមានសកម្មភាពសំខាន់ៗជាច្រើន ដូចជា៖ ស្វាគមន៍ និងជូនដំណើរគណៈប្រតិភូអន្តរជាតិ ជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងឡាយ ជំនួបទ្វេភាគីរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈប្រតិភូ ជំនួបទ្វេភាគីផ្សេងទៀត។ល។

leftcenterrightdel
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីជួបប្រាស្រ័យកងឆ្មាំសមុទ្រវៀតណាម និងមិត្តភ័ក្តិ (រូបថត៖ canhsatbien.vn)

កម្មវិធីជំនួបប្រាស្រ័យគឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ និងសេចក្តីណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីសមាហរណកម្មអន្តរជាតិ ការទូតការពារជាតិឆ្នាំ២០២២ និងឆ្នាំបន្ទាប់។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង កសាងទំនុកចិត្ត បង្កើតការស្រុះគំនិតក្នុងការសម្របសម្រួលបំពេញភារកិច្ចរវាងកងឆ្នាំសមុទ្រវៀតណាម និងកងកម្លាំងអនុវត្តច្បាប់សមុទ្រនៃបណ្តាប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសជិតខាង ប្រទេសដែលមានឆ្នេរសមុទ្រជាប់គ្នា ដើម្បីកសាងដែនសមុទ្រសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ បង្កើតមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពក្នុងប្រទេស ការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កងឆ្មាំមុទ្រវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh