នេះគឺជាកម្មវិធីដែលរៀបចំឡើងដោយ JICA និងកងឆ្មាំសមុទ្រជប៉ុន (JCG) ក្នុងរយៈពេល ៥ ថ្ងៃនៅទីក្រុង Phu Quoc ខេត្ត Kien Giang ដោយមានការចូលរួមពីកងឆ្មាំសមុទ្រវៀតណាមចំនួន ១៥ នាក់។ ក្នុងវគ្គសិក្សានេះ JCG បានបង្រៀនស្តីពី "ការ​ព្យាករណ៍ពីការរសាត់នៃវត្ថុ" និង "ការអនុវត្តច្បាប់នៅសមុទ្រ"។

leftcenterrightdel
វគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពកងឆ្មាំសមុទ្រវៀតណាម (រូបថត៖ daidoanket.vn)

នៅថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាល គណៈប្រតិភូជប៉ុនបានជួបសម្តែងការគួរសមជាមួយបញ្ជាការដ្ឋានកងឆ្មាំសមុទ្រ។ មេបញ្ជាការរងនៃកងឆ្មាំសមុទ្រវៀតណាម លោកវរសេនីយ៍ឯក Vu Trung Kien បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ JICA និយាយរួម ក៏ដូចជាកម្មវិធីហ្វឹកហាត់នេះនៅបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់ទី៤។ លោក​មេបញ្ជាការរងរំពឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលដោយមានខ្លឹមសារសម្បូរបែប។

ដោយសារជំងឺ Covid-19 វគ្គបណ្តុះបណ្តាលពីមុនត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធវីដេអូ។ នេះជាលើកដំបូងដែលត្រូវបានប្រារព្ធឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌលហ្វឹកហាត់របស់កងឆ្មាំសមុទ្រនៅទីក្រុង Phu Quoc។ សកម្មភាពសហប្រតិបត្តិការរបស់ JICA ក្នុងគោលបំណងលើកកំពស់សមត្ថភាពជួយសង្គ្រោះ និងអនុវត្តច្បាប់នៅសមុទ្រ ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខ សុវត្ថិភាពសម្រាប់ដែនទឹករបស់វៀតណាម ចូលរួមចំណែកក្នុងការកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ៕

បកប្រែដោយ Thuy Anh