leftcenterrightdel
ប្រតិភូចូលរួមពិធីបើកសាកល្បងគេហទំព័រ “មូលនិធិសម្រាប់សមុទ្រ និងកោះវៀតណាម”

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានសម្តែងការគាំទ្រ និងផ្តល់មតិដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃគេហទំព័រ។ លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភ និងការដឹកនាំរបស់ស្ថាប័ននានាជូនចំពោះកាសែតកងទ័ពប្រជាជនក្នុងការអនុវត្តល្អនូវភារកិច្ច។ លោកឧត្តមសេនីយ៍ត្រី Pham Van Huan បានមានប្រសាសន៍ថា នេះជាការសាកល្បង ដូច្នេះកាសែតកងទ័ពប្រជាជននឹងបន្តទទួលយោបល់​ពីសមមិត្តក្នុងគណៈកម្មការដឹកនាំមូលនិធិសម្រាប់សមុទ្រ និងកោះវៀតណាម ក៏ដូចជាយោបល់ពីមិត្តអ្នកអាននៅទូទាំងប្រទេសដើម្បីធ្វើអោយគេហទំព័រដំណើរការឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧត្តមសេនីយ៍ឯក Tran Quang Phuong  អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ប្រធានស្ថាប័នអចិន្ត្រៃយ៍មូលនិធិសម្រាប់សមុទ្រនិងកោះវៀតណាម បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កាសែតកងទ័ពប្រជាជនក្នុងការអនុវត្ត និងដំណើរការសាកល្បងគេហទំព័រ។ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong  បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនៃគេហទំព័រ “មូលនិធិសម្រាប់សមុទ្រ និងកោះវៀតណាម” មិនត្រឹមតែមានគោលដៅកៀងគរប្រភពធនធានប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅសកម្មភាពឃោសនា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់សម្រាប់ការការពារអធិបតេយ្យភាពនៅសមុទ្រនិងកោះទៀតផង៕

បកប្រែដោយ Huyen Trang