leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ជួបជាមួយរដ្ឋមន្ត្រីបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងប្រតិភូនៃប្រទេសទាំងពីរ

លោកឧត្តមសេនីយ៍ឯក Álvaro López Miera ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ឯក Phung Si Tan និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលអមដំណើរលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញ​មក​បំពញទស្សនកិច្ចការងារនៅប្រទេសគុយបា ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)។ ដោយចែករំលែកអំពីការលំបាក និងបញ្ហាប្រឈមដែលប្រទេសគុយបាកំពុងជួបប្រទះ លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានថ្លែងអំណរគុណ​វៀតណាមដែលតែងតែរួមដំណើរ និងគាំទ្រប្រទេសគុយបា។ លោកសង្ឃឹមថាកងទ័ពនៃប្រទេសទាំងពីរនឹងបន្តរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានសមត្ថភាព និងតម្រូវការ ដោយហេតុនេះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងគណៈប្រតិភូវៀតណាម

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក Álvaro López Miera និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-គុយបាក្នុងរយៈពេលថ្មីៗនេះ តែងតែទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ ស្របតាមទំនាក់ទំនង​មិត្តភាពប្រពៃណីពិសេសរវាងវៀតណាម និងគុយបា។ ភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់ ការបណ្តុះបណ្តាល បច្ចេកវិទ្យាយោធា ឧស្សាហកម្មការពារជាតិ ការពារដែនអាកាស-កងទ័ពអាកាស ការងារបក្ស ការងារនយោបាយក្នុងជួរកងទ័ព...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងរដ្ឋមន្ត្រីក្រសួងបណ្តា​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

នាពេលខាងមុខ តាមគេព្យាករណ៍ថា ស្ថានភាពពិភពលោក និងតំបន់ នឹងបន្តមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន ដែលប៉ះពាល់ដល់ការការពារជាតិ និងសន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរជឿជាក់ថា កងទ័ពនៃប្រទេសទាំងពីរត្រូវបន្តពង្រឹង និងលើកកម្ពស់សាមគ្គីភាព ការគាំទ្រ និងជំនួយគ្នាទៅវិញទៅមក។ សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការសហប្រតិបត្តិការការពារជាតិរយៈពេល ៣ ឆ្នាំសម្រាប់ដំណាក់កាល​ ២០២៦-២០២៨ ដែលបានចុះហត្ថលេខាក្នុងខែកញ្ញា ឆ្នាំ ២០២៥ ក៏ដូចជាខ្លឹមសារសហប្រតិបត្តិការដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ ស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។

បកប្រែដោយ Duy Hoan