រូបសំណាកនេះបានបង្ហាញពីសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម ដោយសហការបំពេញភារកិច្ចសាងសង់ផ្លូវ Truong Son - ហូជីមិញ ដែលបម្រើការដឹកជញ្ជូនអាវុធ និងស្បៀងអាហារសម្រាប់ជំនួយដល់សមរភូមិនៅភាគខាងត្បូងវៀតណាម។

leftcenterrightdel
រូបសំណាកសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ មើលពីខាងមុខ

នៅខាងលើនៃរូបសំណាក់គឺជានិមិត្តរូបនៃទង់ជាតិរបស់ប្រទេសវៀតណាម និងឡាវ។ នៅខាងមុខគឺជារូបភាពនៃកងទ័ពឡាវ និងកងទ័ពវៀតណាមឈរប្រកៀកស្មាគ្នា បង្ហាញពីកាប្ដេជ្ញាចិត្តប្រយុទ្ធ និងកាន់ដៃគ្នាដើម្បីអបអរសាទរជ័យជម្នះនៅលើជួរភ្នំ Truong Son។ នៅពីក្រោយគឺជាតួអង្គចំនួន ៣ រួមមានសេនាជនឡាវដឹកជញ្ជូនគ្រាប់រំសេវ កងទ័ពវិស្វករវៀតណាមសាងសង់ផ្លូវ Truong Son និងកងទ័ពនារីឡាវតំណាងឲ្យកងកម្លាំងនារី កាន់កាំភ្លើងនៅលើស្មា ត្រៀមខ្លួនប្រយុទ្ធជាស្រេច ផ្គត់ផ្គង់ស្បៀងអាហារ និងគ្រាប់រំសេវទៅកាន់សមរភូមិ។ រូបសំណាកសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ បង្ហាញពីការតបស្នងសងគុណ និងការគោរពរបស់ប្រជាជនវៀតណាមចំពោះការរួមចំណែករបស់កងទ័ព និងប្រជាជនឡាវ ដែលរួមចំណែកដល់ការរឹតបន្តឹង និងជម្រុញឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh