អញ្ជើញចូលរួមពិធីទទួលស្វាគមន៍នៅកំពង់ផែ Tien Sa មានតំណាងថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេសទីក្រុង Da Nang បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់លេខ៣ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ២ បញ្ជាការដ្ឋានយោធាទីក្រុង Da Nang គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang នាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេសវៀតណាម) នាយកដ្ឋានការពារសន្តិសុខកងទ័ព ការិយាល័យទាក់ទងបរទេសនៃយោធាភូមិភាគទី៥។

leftcenterrightdel
ពិធីទទួលស្វាគមន៍នាវា Hansando របស់កងទ័ពជើងទឹកកូរ៉េខាងត្បូងនៅកំពង់ផែ Tien Sa

ខាងកូរ៉េខាងត្បូង មានលោកវរសេនីយ៍ទោ Park Jeong Hwan អនុព័ន្ធយោធាកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម មន្ត្រីមួយចំនួនមកពីស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម ស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang និងសហគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីកូរ៉េខាងត្បូងនឹងជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បញ្ជាការដ្ឋានយោធាភូមិភាគទី៥ និងបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់លេខ៣ ចូលរួមក្នុងការប្រកួតកីឡាជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាម និងទស្សនារមណីយដ្ឋានទេសចរណ៍វប្បធម៌នៅមូលដ្ឋាន។

ដំណើរទស្សនកិច្ចរបស់នាវា Hansando មានបំណងលើកកម្ពស់ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូង៕

បកប្រែដោយ Thanh Cong