ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ក្រុមគ្រូបង្រៀន រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការបស់កងពេទ្យកម្រិត ២ លេខ ៧ បានរៀបចំវគ្គហ្វឹកហាត់វេជ្ជសាស្ត្រស្តីពីការសង្គ្រោះបឋម និងការសង្គ្រោះបេះដូង និងសួតសម្រាប់នាយទាហានរក្សាសន្តិភាពរបស់ទីភ្នាក់ងារ និងការិយាល័យនៃបញ្ជាការដ្ឋានតំបន់ Unity។

leftcenterrightdel
ការហ្វឹកហាត់ទ្រឹស្តីស្តីពីការសង្គ្រោះបឋម

លោកឧត្តមសេនីយ៍ត្រីបំរុង Zewdu Endris Yimer មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ Unity បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃវគ្គហ្វឹកហាត់ ដែលរៀបចំដោយកងពេទ្យកម្រិត ២ លេខ ៧ របស់វៀតណាម។ លោកឧត្តមសេនីយ៍ត្រីបំរុង Zewdu Endris Yimer បានមានប្រសាសន៍ថា នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នាយទាហានរក្សាសន្តិភាពគ្រប់រូបត្រូវតែដឹងពីរបៀបឆ្លើយតបនៅពេលមានឧប្បត្តិហេតុកើតឡើង។ លោកបានចាត់ទុកថា វគ្គហ្វឹកហាត់នេះគប្បីត្រូវរៀបចំជាប្រចាំ។

leftcenterrightdel
គ្រូបង្រៀន និងសិក្ខាកាមចូលរួមវគ្គហ្វឹកហាត់

វគ្គហ្វឹកហាត់វិជ្ជាជីវៈបានរួមចំណែកដល់ការបញ្ជាក់ពីកិត្យានុភាព សមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់កងពេទ្យកម្រិត ២ លេខ ៧ របស់វៀតណាម ដែលរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការសម្របសម្រួល និងធានាសុវត្ថិភាពសម្រាប់កងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang