សន្និសីទប្រចាំឆ្នាំលើកទី ៨ ស្តីពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផ្លូវគោករវាងវៀតណាម និងកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងដាណាំង។

សន្និសីទនេះមានការចូលរួមពីលោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក Bui Quang Thai ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកវៀតណាម។ ភាគីកូរ៉េខាងត្បូងដឹកនាំដោយលោក Lee Woo Je ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកកូរ៉េខាងត្បូង។ សន្និសីទនេះរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យដឹកជញ្ជូនផ្លូវគោករវាងវៀតណាម និងកូរ៉េខាងត្បូង។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំ ការគ្រប់គ្រង ប្រតិបត្តិការ ការធ្វើអាជីវកម្ម ការថែទាំ និងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន កន្លែងឈប់សម្រាកសម្រាប់គម្រោងផ្លូវល្បឿនលឿន ប្រព័ន្ធចរាចរណ៍ឆ្លាតវៃនៅលើផ្លូវល្បឿនលឿន ការរៀបចំចរាចរណ៍ ការធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ការអនុវត្តគំរូព័ត៌មានគម្រោង (BIM) ក្នុងការគ្រប់គ្រងការវិនិយោគសំណង់ ការប្រមូល និងវិភាគទិន្នន័យ និងការធ្វើទំនើបកម្មការងារស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)...

leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោគវៀតណាម និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោគកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ គណៈប្រតិភូនៃ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោគកូរ៉េខាងត្បូង ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង (MOLIT) ដឹកនាំដោយលោក Lee Woo Je ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោគកូរ៉េខាងត្បូង បានទៅទស្សនកិច្ច និងធ្វើការជាមួយ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោគវៀតណាម ព្រមទាំងបានទៅទស្សនាផ្លូវរូងក្រោមដី Hai Van និងផ្លូវល្បឿនលឿន Hoa Lien - Tuy Loan៕

បកប្រែដោយ Thanh Cong