ដោយមានការឯកភាពពីប្រមុខក្រសួងការពារប្រទេស និងក្រសួងនគរបាល ស្តីពីការហ្វឹកហ្វឺនជំនាញវេជ្ជសាស្ត្រសម្រាប់កងពេទ្យកម្រិត១ (អង្គភាពនគរបាលរក្សាសន្តិភាពអង្គការសហប្រជាជាតិលេខ១) វិទ្យាស្ថានពេទ្យយោធាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេស និងក្រសួងនគរបាលដើម្បីអនុវត្តការងារត្រៀមរៀបចំបានល្អ រួមមាន៖ ការបង្កើតផែនការហ្វឹកហ្វឺន ការរៀបចំសម្ភារៈបរិក្ខារសម្រាប់ការហ្វឹកហ្វឺន; កន្លែងហូបចុក ស្នាក់នៅ ត្រៀមទទួល និងរៀបចំហ្វឹកហ្វឺនជូនកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត១។

leftcenterrightdel
ប្រតិភូថតរូប​ជាមួយ​សិក្ខាកាម

ថ្លែងមតិក្នុងពិធីបើក ប្រគល់ភារកិច្ចជូនកងពេទ្យកម្រិត១ លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Vu Nhat Dinh អនុប្រធានវិទ្យាស្ថានពេទ្យយោធា បានសង្កត់ធ្ងន់ថា៖ “វគ្គបណ្តុះបណ្តាលនេះមានរយៈពេលជាង១ខែ ត្រូវបានបង្រៀនដោយគ្រូបង្រៀនដែលមានបទពិសោធន៍ជាច្រើនទាំងក្នុងជំនាញ និងក្នុងការអនុវត្តជាក់ស្តែង សំដៅផ្តល់ចំណេះដឹងជូនសិក្ខាកាមអំពីជំនាញវិជ្ជាជីវៈ សមត្ថភាពដោះស្រាយស្ថានភាពវេជ្ជសាស្ត្រចាំបាច់ ក៏ដូចជាការសម្របសម្រួលជាមួយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។ ទន្ទឹមនឹងនោះ វគ្គហ្វឹកហ្វឺននេះក៏នឹងជួយសិក្ខាកាមក្តាប់ជាប់ស្តង់ដារអន្តរជាតិអំពីសុខភាព ក្រមសីលធម៌វេជ្ជសាស្រ្ត និងអាកប្បកិរិយាក្នុងបរិយាកាសពហុវប្បធម៌ និងពហុជាតិសាសន៍”។

បកប្រែដោយ Duy Hoan