នារសៀលថ្ងៃទី ២៧ ខែតុលា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី Zhuang Ge  មេបញ្ជាការយោធភូមិភាគ Guangxi (ប្រទេសចិន)។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព សក្តិសមជាសសរស្តម្ភក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។​​ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណមក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរវៀតណាម-ចិន វាយតំលៃលទ្ធផល​នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលថ្មីៗនេះ។ ផ្លាស់ប្តូរលើទិសដៅ និងវិធានការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំង​ពីរនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសវនាការជាមួយលោកឧត្តមសេនីយ៍ត្រី Zhuang Ge មេបញ្ជាការយោធភូមិភាគ Guangxi (ប្រទេសចិន)

រីឯលោកឧត្តមសេនីយ៍ត្រី Zhuang Ge បានចែករំលែកថា Guangxi គឺជាតំបន់ដែលមានព្រំប្រទល់ជាប់នឹងខេត្តជាច្រើននៃប្រទេសវៀតណាម។ នាពេលកន្លង​មក ខេត្ត Guangxi តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរួមជាមួយកងទ័ពប្រជាជនវៀតណាម និងមូលដ្ឋានជិតខាង ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ទីតាំងប្រវត្តិសាស្ត្រដែលទាក់ទងនឹងបដិវត្តន៍វៀតណាមនៅខេត្ដ Guangxi បានបង្ហាញពីការដឹងគុណចំពោះបុព្វបុរសបដិវត្តន៍គ្រប់ជំនាន់ ហើយជាសកម្មភាពជាក់ស្តែងដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Guangxi អំពីលទ្ធផលល្អនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកឧត្តមសេនីយ៍ឯក Zhang Youxia សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា កន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមបានស្តាប់ការណែនាំអំពីវត្ថុតាងនៅអគារតាំងពិព័រណ៍លោកប្រធានហូជីមិញនៅស្រុក Long zhou ទីក្រុង Chong zuo (Guangxi ប្រទេសចិន)

*សូមបញ្ជាក់ថា គណៈប្រតិភូវៀតណាមបានអញ្ជើញទៅទស្សនាអគារតាំងពិព័រណ៌លោកប្រធានហូជីមិញនៅស្រុក Long zhou​ ទីក្រុង Chong zuo  (Guangxi ប្រទេសចិន)។ បន្ទាប់ពីបានស្តាប់ការណែនាំអំពីរូបថត និងវត្ថុតាងរាប់រយដែលបានដាក់តាំងនៅទីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងការរំភើបចិត្ដយ៉ាងខ្លាំងចំពោះការដែលភាគីចិនបានប្រមូល និងថែរក្សារូបភាព និងវត្ថុតាងនានាដែលទាក់ទងទៅនឹងសកម្មភាពរបស់លោកប្រធានហូជីមិញជាទីស្រឡាញ់នៅខេត្ដ Guangxi  និងសង្កត់ធ្ងន់ថា កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រដែលទាក់ទងនឹងលោកប្រធានហូជីមិញ និងបដិវត្តន៍វៀតណាមបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននៃចំណងមិត្តភាពវៀតណាម-ចិន៕

បកប្រែដោយ Pham Diep