ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងវៀតណាម និងចិនឲ្យកាន់តែស៊ីជម្រៅ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ឯក Zhang Youxia សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
លោក Pham Minh Chinh បានអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសចិន។ លោក Pham Minh Chinh ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលដឹកនាំដោយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ប្រទេសចិននឹងសម្រេចបានសមិទ្ធិផលជាច្រើនថែមទៀត។
លោកឧត្តមសេនីយ៍ឯក Zhang Youxia បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃសង្គម និងសេដ្ឋកិច្ចវៀតណាម ហើយសម្ដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការផ្លាស់ប្ដូរថ្មី និងការកសាងសង្គមនិយមរបស់វៀតណាមនឹងទទួលបានសមិទ្ធិផលកាន់តែច្រើន។ លោកឧត្តមសេនីយ៍ឯក Zhang Youxia បានចាត់ទុកថា ក្នុងបរិបទបច្ចុប្បន្ន ប្រទេសទាំងពីរគប្បីពង្រឹងទំនាក់ទំនងមិត្តភាព។ លោកឧត្តមសេនីយ៍ឯក Zhang Youxia បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។
|
|
លោក Pham Minh Chinh ទទួលជួបលោកឧត្តមសេនីយ៍ឯក Zhang Youxia |
លោកឧត្តមសេនីយ៍ឯក Zhang Youxia បានឲ្យដឹងថា លោក និងលោក Phan Van Giang បានសន្ទនាប្រកបដោយជោគជ័យ ដោយសម្រេចបានទស្សនៈរួម និងកិច្ចព្រមព្រៀងជាក់លាក់ជាច្រើន ស្របតាមឯកសារដែលបានចុះហត្ថលេខា និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Zhang Youxia បានឲ្យដឹងថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរនៅតែច្រើន កងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាម ដើម្បីរួមចំណែកកសាងសហគមន៍ចែករំលែកអនាគត វៀតណាម - អនាគតចិនមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ទាក់ទិននឹងបញ្ហាដែនសមុទ្រ លោកឧត្តមសេនីយ៍ឯក Zhang Youxia បានឲ្យដឹងថា ភាគីទាំងពីរគប្បីគោរពតាមទិសដៅដែលឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ។
លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងលោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Zhang Youxia។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមគោរពភាពខុសគ្នា ទាញយកភាពស្រដៀងគ្នា ឆ្ពោះទៅអនាគត និងអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយស្នើថា កងទ័ពនៃប្រទេសទាំងពីរបន្តជំរុញ "កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឲ្យកាន់តែជាក់ស្ដែង" ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន និងលទ្ធផលស្រាវជ្រាវ។ល។
អំពីបញ្ហាដែនសមុទ្រ លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវទស្សនៈរួមជាន់ខ្ពស់ ដោះស្រាយនិងគ្រប់គ្រងស្ថានការណ៍នៅសមុទ្របានយ៉ាងល្អ អនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយនឹងបញ្ចប់ការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះ។
*នារសៀលថ្ងៃទី ២៦ ខែតុលា លោកឧត្តមសេនីយ៍ឯក Zhang Youxia និងគណៈប្រតិភូចិនបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ៕
បកប្រែដោយ Thuy Anh