ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ០២ កញ្ញា
កប.អនឡាញ - នាល្ងាចថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធី។