នៅក្នុងកិច្ចពិភាក្សាការងារ ភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបាននាំមកនូវលទ្ធផលជាក់ស្តែង និងបានក្លាយទៅជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ហ្វីលីពីន រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខតំបន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Hien ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ Stephen Parreño

ភាគីទាំងពីរបានវាយតម្លៃថា កងទ័ពជើងអាកាសនៃប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការជាច្រើនក្នុងរយៈពេលកន្លងមក ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរជំនាញ ចែករំលែកព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។

ដើម្បីបន្តរក្សា និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ផ្លាស់ប្តូរព័ត៌មាន; ផ្លាស់ប្តូរជំនាញលើការអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ; ការរៀបចំការប្រឹក្សាកងទ័ពជើងអាកាសលើកទី ៣ នៅប្រទេសវៀតណាម ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

លោកឧត្តមសេនីយ៍ទោ Nguyen Van Hien បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ Stephen Parreño នៅវៀតណាមនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ។ លោកសម្តែងនូវក្តីជឿជាក់ថា ខ្លឹមសារដែលបានពិភាក្សា និងឯកភាពដោយភាគីទាំងពីរនឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរនិយាយដោយឡែក រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ហ្វីលីពីន និយាយរួម៕

បកប្រែដោយ Huyen Trang