អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចមានលោកឧត្តមនាវីត្រី Supardi នាយកវិទ្យាស្ថានកងទ័ពជើងទឹកឥណ្ឌូនេស៊ី; មេបញ្ជាការ Hastaria Dwi Prakoso រួមជាមួយនាយទាហាន និងនាវិកនៃនាវាក្ដោង KRI Bima Suci និងសិក្ខាកាមនៃវិទ្យាស្ថានកងទ័ពជើងទឹកឥណ្ឌូនេស៊ី។

leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាក្ដោង KRI Bima Suci និងគណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅកំពង់ផែ Tan Vu ទីក្រុង Hai Phong

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong និងថ្នាក់ដឹកនាំតំបន់លេខ ១ កងទ័ពជើងទឹក; ប្រកួតកីឡា និងធ្វើម្ហូបអាហាររវាងនាយទាហាន នាវិក និងសិក្ខាកាមនៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី ជាមួយកម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកប្រជាជនវៀតណាម; ក្បួនដង្ហែតាមដងផ្លូវ និងការសម្តែងតន្ត្រី; ទស្សនាទេសភាពនៅទីក្រុង Hai Phong...

leftcenterrightdel
កងទ័ពជើងទឹកឥណ្ឌូនេស៊ីសម្តែងសិល្បៈតាមដងផ្លូវនៅទីក្រុង Hai Phong

ដំណើរទស្សនកិច្ចរបស់នាវាក្ដោង KRI Bima Suci រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ; ជំរុញការផ្លាស់ប្តូរ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងនាយទាហាន នាវិក និងសិក្ខាកាមនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep