ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយមេបញ្ជាការនៃស្ថានបេសកកម្ម UNISFA អាជ្ញាធរមូលដ្ឋាន និងទៅទស្សនាអង្គភាពរបស់ប្រទេសប៉ាគីស្ថាន ចិន និងនីហ្សេរីយ៉ា ដើម្បីពិភាក្សាអំពីលទ្ធផលនៃការបំពេញបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅស្ថានបេសកកម្ម រួមទាំងក្រុមការងារ UNISFA និងក្រុមទ័ពជាងលេខ២ ស្វែងយល់អំពីបទពិសោធន៍ក្នុងការរៀបចំ និងដាក់ពង្រាយកងកម្លាំងដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូចុះពិនិត្យផ្លូវមួយខ្សែ ដែលក្រុមទ័ពជាងលេខ២ កំពុងសាងសង់នៅ Abyei

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានជាសហប្រធានក្នុងពិធីប្រគល់មេដាយដើម្បីបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដល់កម្មាភិបាល និងបុគ្គលិកនៃក្រុមទ័ពជាងលេខ២ និងក្រុមការងារ UNISFA; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់សាលារៀន ដែលក្រុមទ័ពជាងលេខ២ ធ្វើសកម្មភាពចលនាមហាជន។

គណៈប្រតិភូបានស្តាប់ការវាយតម្លៃជាវិជ្ជមានអំពីលទ្ធផលភារកិច្ចដែលក្រុមទ័ពជាងលេខ២ និងក្រុមការងារ UNISFA សម្រេចបានក្នុងបរិបទនៃចំនួនការងារច្រើន អាកាសធាតុអាក្រក់ និងអស្ថិរភាពសន្តិសុខក្នុងតំបន់។ ជាពិសេស ការងារចលនាមហាជន ដោយមានទង្វើជាក់ស្តែង និងប្រសិទ្ធភាព នៃកងកម្លាំងរក្សាសន្តិភាពវៀតណាមបានលើកកំពស់គុណសម្បតិ្តរបស់កងទ័ពលោក អ៊ំ ហូ នៅពេលដែលអាជ្ញាធរ និងប្រជាជននៅតំបន់ Abyei មានការជឿទុកចិត្ត និងស្រលាញ់៕

បកប្រែដោយ Huyen Trang