ដោយអះអាងថា ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិក មានការរីកចម្រើនជាវិជ្ជមានលើគ្រប់វិស័យនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងផ្តោតការយកចិត្តទុកដាក់ជម្រុញ​វិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វិស័យពេទ្យយោធា ជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាម...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក André Flahaut នៅជំនួប

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ចំណែកលោក André Flahaut បានអះអាងនូវគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺលើកកំពស់កិច្ចសហប្រតិបត្តិការក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។ លោកបានសង្កត់ធ្ងន់ទៅលើការដែលសភាជាន់ទាបបែលហ្ស៊ិកបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលអំពាវនាវឱ្យមានការជួយ​គាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣។ លោកបានសម្តែងនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីរួមដៃគ្នាក្នុងការសម្រេចបាននូវសេចក្តីសម្រេចចិត្តនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សៀវភៅសការពារជាតិវៀតណាម ឆ្នាំ២០១៩ ជូនលោក André Flahaut

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្ស៊ិកក្នុងវិស័យជំនះពុះពារផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លោកបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសភាជាន់ទាបព្រះរាជាណាចក្របែលហ្ស៊ិក ដែលជាសភាដំបូងគេនៅលើពិភពលោកបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម រួមចំណែកលើកកម្ពស់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ និងអំពាវនាវឱ្យប្រទេសនានាជួយឧបត្ថម្ភគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម៕

បកប្រែដោយ Thanh Cong