នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានស្វាគមន៍លោក Agus Andrianto និងគណៈប្រតិភូជាន់ខ្ពស់នៃនគរបាលជាតិឥណ្ឌូនេស៊ី (INP) មកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ច​សន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីលើកទី៣ រវាងក្រសួងនរគបាលវៀតណាម និង INP។ លោកបានសម្តែងនូវសេចក្តីរីករាយដែលកិច្ចសន្ទនាទទួលបានជោគជ័យជាមួយនឹងវគ្គពិភាក្សាដ៏រស់រវើក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam និង​លោក Agus Andrianto មេបញ្ជាការរង INP (រូប​ថត៖ vnanet.vn)

ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងនគរបាលវៀតណាម និង INP លោកនាយឧត្តមសេនីយ៍ To Lam បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ និងរក្សាយន្តការសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងសន្តិសុខនគរបាលវៀតណាម និង INP អនុវត្តតាមយន្តការប្តូរវេនប្រចាំឆ្នាំ។

នៅក្នុងជំនួបនេះ លោក Agus Andrianto មេបញ្ជាការរង INP បានអះអាងថា INP និយាយដោយឡែក និងស្ថា​ប័ន​មាន​សមត្ថកិច្ច​ឥណ្ឌូណេស៊ីនិយាយរួម ចង់បន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាម ដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

គួររំលឹកថា នាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំកិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រីលើកទី៣ រវាងក្រសួងនគរបាលវៀតណាម និង INP។ លោកឧត្តមសេនីយ៍ឯក Luong Tam Quang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងលោក Agus Andrianto មេបញ្ជាការរង INP ធ្វើជាសហប្រធានកិច្ចសន្ទនា៕

បកប្រែដោយ Duy Hoan