កិច្ចពិភាក្សានេះមានការចូលរួមពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីនៃតំបន់ Abyei និងអង្គភាពនានានៃ UNISFA។ នៅក្នុងកិច្ចពិភាក្សានេះ ប្រតិភូបានពិភាក្សាអំពីបញ្ហាដែលនៅសេសសល់ និងមូលហេតុនាំមកនូវវិបត្តិទឹកស្អាតនៅ Abyei។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ចាប់តាំងពីបំពេញភារកិច្ចនៅ Abyei ក្រុមទ័ពជាងវៀតណាម បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយដល់សហគមន៍មូលដ្ឋានដូចជា៖ ការស្ដារប្រឡាយបង្ហូរទឹកមុនរដូវវស្សា ជីកអណ្តូងទឹក ឧបត្ថម្ភម៉ាស៊ីនបូមទឹក ការផ្តល់ទឹកស្អាតពីរដងក្នុងមួយសប្តាហ៍ ឬបើកកន្លែងផ្គត់ផ្គង់ទឹកស្អាតនៅជាប់បន្ទាយ Highway។ នាពេលខាងមុខ ក្រុមទ័ពជាងវៀតណាមនឹងបន្តសហការជាមួយស្ថាប័ន និងអង្គភាពនៃស្ថានបេសកកម្ម ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជួយប្រជាជន Abyei ធ្វើឲ្យល្អនូវការសម្អាតអនាម័យបរិស្ថាន ដើម្បីការពារ និងទាញយកប្រភពទឹកស្អាត៕

បកប្រែដោយ Thuy Anh