លោកវរសេនីយ៍ត្រី Vu Tri Xuyen អនុប្រធានក្រុមទ័ពជាងវៀតណាមបានឲ្យដឹងថា៖ “តាមរយៈការអនុវត្ដភារកិច្ចនៅស្ថានបេសកកម្ម UNISFA យើងខ្ញុំបានយល់ឃើញអំពីការលំបាករបស់ប្រជាជននៅតំបន់ Abyei ជាពិសេសតម្រូវការប្រើប្រាស់ទឹកក្នុងរដូវប្រាំង។ ដើម្បីដោះស្រាយតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្រុមទ័ពជាងបានរៀបចំផែនការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជុំវិញតំបន់ដែលអង្គភាពកំពុងឈរជើង។

leftcenterrightdel
ប្រព័ន្ធចម្រោះទឹកស្អាត ធានាតាមស្តង់ដារអង្គការសហប្រជាជាតិ

បន្ទាប់ពីដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែប្រជាពលរដ្ឋនៅក្បែរបន្ទាយរបស់ក្រុមទ័ពជាងវៀតណាមប៉ុណ្ណោះទេ ក៏មានប្រជាពលរដ្ឋមកពីឆ្ងាយជាច្រើនមកយកទឹកផងដែរ។ នាពេលខាងមុខ អង្គភាពនឹងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធនេះ ដើម្បីអាចផ្គត់ផ្គង់ទឹកបានពី ១០ ទៅ ១២ ម៉ែត្រគូប/ថ្ងៃ ដោយធានាបាននូវតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតំបន់ កណ្តាល Abyei ។

leftcenterrightdel
ទាហាននៃក្រុមទ័ពជាងវៀតណាមណែនាំប្រជាពលរដ្ឋយកទឹក
leftcenterrightdel
ភាពរីករាយរបស់កុមារនៅតំបន់ Abyei ត្រូវបានប្រើប្រាស់ទឹកស្អាត

ប្រជាជននៅជុំវិញតំបន់បន្ទាយ Highway សប្បាយរីករាយយ៉ាងខ្លាំង ហើយបានថ្លែងអំណរគុណដល់ក្រុមទ័ពជាងវៀតណាម ដែលដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ធានាដល់សុខភាពសហគមន៍។ ទន្ទឹមនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ដែលអង្គភាពឈរជើង ក្រុមទ័ពជាងនៅដំឡើងប្រព័ន្ធចម្រោះទឹកស្អាត RO  (អាចផឹកផ្ទាល់បាន) ដល់ព្រះវិហារ Abyei នៅថ្ងៃសុក្រ រៀងរាល់សប្តាហ៍ដើម្បីឱ្យប្រជាពលរដ្ឋបានមកបួងសួង និងកុមារនៅសាលាមត្តេយ្យព្រះវិហារ Abyei អាចផឹកទឹកស្អាត៕

បកប្រែដោយ Pham Diep