យោងតាមប្រព័ន្ធសារព័ត៌មានអាមេរិក ពាក្យ "Super Tuesday" ត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ ១៩៨៨ នៅពេលដែលមេដឹកនាំគណបក្សសាធារណរដ្ឋនៅតាមបណ្តារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកបានសម្រេចចិត្ត ធ្វើការបោះឆ្នោតនៅថ្ងៃតែមួយ ដើម្បីបង្កើតកិត្យានុភាពសម្រាប់បេក្ខជនដែលពួកគេគាំទ្រ។

leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតក្នុងរដ្ឋ Michigan កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

ក្រោយមក មេដឹកនាំគណបក្សសាធារណៈរដ្ឋ និងគណៈបក្សប្រជាធិបតេយ្យ បានឃើញថា ការបើកកិច្ចប្រជុំគណបក្សមួយចំនួនធំ និងការបោះឆ្នោតបឋម (front–loading) មុននិងប្រកបដោយសមកាលកម្ម នឹងជួយឲ្យម្ចាស់ឆ្នោត កំណត់បេក្ខជនប្រធានាធិបតីល្អបំផុតរបស់គណបក្សនីមួយៗ តាមនោះ បង្កើនសាមគ្គីភាពនិងឯកភាពក្នុងគណបក្ស មុនការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលថ្មីៗនេះ ប្រហែល ៣០-៤០% នៃតំណាងគណបក្សនយោបាយនីមួយៗ ត្រូវបានបែងចែកទៅឱ្យបេក្ខជនម្នាក់ៗនៅ "Super Tuesday"។

យោងតាមច្បាប់បោះឆ្នោតរបស់សហរដ្ឋអាមេរិក បេក្ខជនត្រូវមានការគាំទ្រលើសពី ៥០% នៃតំណាងគណបក្សនយោបាយរបស់ខ្លួន ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់គណបក្សនោះ។ យោងតាមការអនុវត្តប្រចាំឆ្នាំ ការរាប់សន្លឹកឆ្នោតនៃ "Super Tuesday" នៅឆ្នាំនេះនឹងបញ្ចប់ជាសារវ័ន្ត នៅព្រឹកថ្ងៃទី ៦ ខែមីនា បើទោះបីជារដ្ឋមួយចំនួនអាចប្រកាសលទ្ធផលនៅយប់ថ្ងៃទី ៥ ខែមីនាក៏ដោយ៕

តាម vovworld.vn