អាមេរិកបង្ហើបថា អ៊ីស្រាអែលព្រមទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបកាលពីថ្ងៃទី ២ ខែមីនា បានឲ្យដឹងថា អ៊ីស្រាអែលបានព្រមទទួលយកកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៦ សប្តាហ៍នៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងលក្ខខណ្ឌដែលចលនាអ៊ីស្លាមហាម៉ាសត្រូវដោះលែងចំណាប់ខ្មាំងដែលងាយរងគ្រោះ។
ក្នុងពេលជាមួយគ្នានោះ ប្រភពព័ត៌មានជិតស្និទ្ធនឹងក្រុមហាម៉ាស់បានឲ្យដឹងថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យមាន "ការកើនឡើងគួរឱ្យកត់សម្គាល់" នូវជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះអត់ឃ្លានដែលហៀបនឹងកើតឡើងក្នុងតំបន់នេះ។
    |
 |
អគារនានាត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមជើងអាកាសលើទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ (រូបថត៖ vnanet.vn) |
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក នឹងជួបពិភាក្សាជាមួយលោក Benny Gantz រដ្ឋមន្ត្រីខុទ្ទកាល័យអ៊ីស្រាអែល នៅឯសេតវិមាន នៅថ្ងៃទី ៤ ខែមីនា។ ការចរចាត្រូវបានពឹងថានឹងប្រព្រឹត្តិទៅជុំវិញប្រធានបទដូចជា កាត់បន្ថយការស្លាប់និងរងរបួសសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ការធានាបទឈប់បាញ់បណ្តោះអាសន្ន ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា និងការបង្កើនជំនួយទៅកាន់តំបន់នេះ។
មុននោះ នាថ្ងៃទី ២ មីនា កងទ័ពអាមេរិកបានទម្លាក់ជំនួយមនុស្សធម៌ជាលើកដំបូងចុះមកតំបន់ហ្គាហ្សា៕
តាម vovworld.vn