ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Doan Bao Anh មេបញ្ជាការរងតំបន់លេខ ៣ កងទ័ពជើងទឹកប្រធានក្រុមការងារលើនាវាលេខ២០ បានផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់កាសែតកងទ័ពប្រជាជន។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីពីលទ្ធផល និងអត្ថន័យនៃការចូលរួមសមយុទ្ធ MILAN ឆ្នាំ ២០២៤ នៅប្រទេសឥណ្ឌា រួមជាមួយនឹងដំណើរទស្សនកិច្ចមិត្តភាពរបស់ទៅកាន់ម៉ាឡេស៊ី?

លោកវរសេនីយ៍ឯក Doan Bao Anh៖ អាចបញ្ជាក់បានថា នាវាលេខ២០ និងក្រុមការងារកងទ័ពជើងទឹកប្រជាជនវៀតណាមបានបំពេញភារកិច្ចដោយជោគជ័យ សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ក្នុងដំណើរទស្សនកិច្ចនេះ។ ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃសមយុទ្ធ MILAN 2024 នាវាលេខ ២០ បានចូលរួមយ៉ាងពេញលេញ និងស្មើភាពគ្នានូវខ្លឹមសារនានាតាមកម្មវិធីរបស់ប្រទេសម្ចាស់ផ្ទះឥណ្ឌា ក៏ដូចជាសកម្មភាពផ្លាស់ប្តូរ ក្នុងក្របខ័ណ្ឌនៃសមយុទ្ធនេះ ព្រមទាំងគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិការបរទេសការពារជាតិ និងបទប្បញ្ញត្តិស្តីពីការធានាសន្តិសុខនយោបាយផ្ទៃក្នុង និងធានាសុវត្ថិភាពជាដាច់ខាតក្នុងគ្រប់ទិដ្ឋភាព។

leftcenterrightdel
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់លេខ​៣ កងទ័ពជើងទឹក អបអរសាទរដល់នាវាលេខ២០ និងក្រុមការងារដែលបានបញ្ចប់ភារកិច្ចរបស់ខ្លួនដោយជោគជ័យ

ការចូលរួមរបស់នាវាលេខ ២០ ក្នុងសមយុទ្ធ MILAN 2024 និងដំណើរទស្សនកិច្ចសម្តែងការសគួរសមនៅម៉ាឡេស៊ីបានរួមចំណែកក្នុងការបញ្ជាក់ និងលើកកំពស់តួនាទីរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃប្រទេសឥណ្ឌា ម៉ាឡេស៊ី ក៏ដូចជាប្រទេសដទៃទៀត ដោយកសាងរូបភាពស្អាតស្និទ្ធស្នាល មិត្តភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។

អ្នកយកព័ត៌មាន៖ តាមរយៈដំណើរនេះ តើសមត្ថភាពធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយតាមផ្លូវសមុទ្រ និងការចូលរួមក្នុងសកម្មភាពអន្តរជាតិរបស់នាវាលេខ ២០ និយាយដោយឡែក និងតំបន់លេខ៣កងទ័ពទ័ពជើងទឹកត្រូវបានបង្ហាញយ៉ាងដូចម្តេចដែរ?

លោកវរសេនីយ៍ឯក Doan Bao Anh៖ ការដែលនាវាលេខ ២០ បានបញ្ចប់ការធ្វើដំណើរជាមួយនឹងចម្ងាយសរុបជិត ៦០០០ ម៉ាយក្នុងសមុទ្រ គឺជាសក្ខីភាពមួយចំពោះសមត្ថភាពធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយតាមផ្លូវសមុទ្រ របស់នាវាលេខ ២០ និងតំបន់លេខ ៣ កងទ័ពជើងទឹក។ នេះគឺជាលទ្ធផលនៃការកសាងផែនការជាក់លាក់ ល្អិតល្អន់ ដើម្បីអោយនាវាអាចដំធ្វើណើរក្នុងរយៈចំងាយឆ្ងាយ។ លើសពីនេះ ក៏មានការងាររៀបចំ បញ្ជា ប្រតិបត្តិការ និងរក្សាការឈ្លបយកការណ៍ និងហ្វឹកហ្វឺនយ៉ាងមឺងម៉ាត់ក្នុការធ្វើដំណើរ ជាពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផល...

ក្នុងអំឡុងពេលចូលរួមសមយុទ្ធ កម្មាភិបាល និងយុទ្ធជននាវាលេខ ២០  និងក្រុមការងារ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងទឹកនៃប្រទេសម្ចាស់ផ្ទះឥណ្ឌា និងប្រទេសដទៃទៀត ដើម្បីបញ្ចប់សមយុទ្ធប្រកបដោយជោគជ័យ ធានាសុវត្ថភាពទាំងមនុស្ស និងអាវុធ។ នៅក្នុងសន្និសីទ សិក្ខាសាលា និងការពិភាក្សា ក្នុងក្របខ័ណ្ឌនៃសមយុទ្ធនេះ កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ២០  និងក្រុមការងារបានបង្ហាញពីជំនាញភាសាបរទេសដ៏ល្អ ផ្លាស់ប្តូរ និងចែករំលែកយោបល់ដោយស្មើភាពគ្នា តែងតែរក្សាឥរិយាបថយោធាត្រឹមត្រូវ ការប្រាស្រ័យទាក់ទងតាមស្តង់ដារ បង្កើតមនោសញ្ចេតនាល្អ និងចំណាប់អារម្មណ៍ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាប្រទេសដែលចូលរួមក្នុងសមយុទ្ធ។

អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់យើងបន្ថែមអំពីការដែលតំបន់លេខ៣ កងទ័ពជើងទឹក ទទួលបានបទពិសោធន៍ជាក់ស្តែងអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរស្រដៀងគ្នានាពេលខាងមុខ?

លោកវរសេនីយ៍ឯក Doan Bao Anh៖ ដំណើរទស្សនកិច្ចនេះគឺជាបទពិសោធន៍ដ៏មានតម្លៃ ជួយកម្មាភិបាល និងយុទ្ធជន នៃនាវាលេខ២០ និងតំបន់លេខ ៣ កងទ័ពជើងទឹក បានដឹងយ៉ាងច្បាស់អំពីនិន្នាការនៃកិច្ចសហប្រតិបត្តិការ និងការពង្រីកទំនាក់ទំនងអន្តរជាតិជាចាំចាច់ ហើយសកម្មភាពពហុភាគី និងសមយុទ្ធកងទ័ពជើងទឹកអន្តរជាតិ និងត្រូវបានរៀបចំជាប្រចាំនាពេលខាងមុខ។

សមយុទ្ធ MILAN 2024 មានការចូលរួមពីកងទ័ពជើងទឹក នៃប្រទេសជាច្រើន  និងមានភាពចម្រុះអំពីយុទ្ធវិធីនៃកងទ័ពជើងទឹក។ ដូច្នេះហើយ ការចូលរួមក្នុងសមយុទ្ធជួយឱ្យតំបន់លេខ៣ កងទ័ពជើងទឹក ទទួលបានបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃក្នុងការបញ្ជា ការសម្របសម្រួល និងការរៀបចំសមយុទ្ធនៅសមុទ្រ។ ក្រុមការក៏បានរៀនពីបទពិសោធន៍នៃប្រទេសម្ចាស់ផ្ទះឥណ្ឌាក្នុងការរៀបចំសមយុទ្ធទ្រង់ទ្រាយធំផងដែរ។

លើសពីនេះ សមយុទ្ធ MILAN 2024 គឺជាឱកាសសម្រាប់កម្មាភិបាល យុទ្ធជន នៃតំបន់លេខ ៣ កងទ័ពជើងទឹក បង្កើនការហ្វឹកហាត់ បង្កើនជំនាញភាសាបរទេស និងសមត្ថភាពធ្វើការក្នុងបរិយាកាសអន្តរជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណ

បកប្រែដោយ Duy Hoan