leftcenterrightdel
ប្រគល់អំណោយដល់ស្រី្តនៅមូលដ្ឋាន (រូបថត៖ កងពេទ្យកម្រិតទី២ លេខ៥)

កម្មវិធីនេះមានការសម្របសម្រួល​ពីនាយទាហានមកពីប្រទេសជាច្រើនដែលធ្វើការនៅស្ថានបេសកកម្មកងពេទ្យកម្រិត១ នៃកងវរសេនាតូចការពារម៉ុងហ្គោលី និងគ្រូពេទ្យ គិលានុបដ្ឋាកនៅមូលដ្ឋាន។ កម្មវិធីនេះបានអនុវត្ត​ការ​ពិនិត្យសុខភាពរួមមាន៖ ការពិនិត្យសុខភាពទូទៅ និងការពិនិត្យរោគស្ត្រីសម្រាប់ស្រ្តីនៅមូលដ្ឋានប្រមាណ ៥០ នាក់។ គ្រូពេទ្យបានស្កេនអ៊ុលត្រាសោន និងផ្ដល់យោបល់អំពីសុខភាពបន្តពូជ រោគសញ្ញានៃជំងឺ... មេបញ្ជាការអនុមណ្ឌល Bentiu បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិតទី២ លេខ៥ ក្នុងសប្តាហ៍ធ្វើសកម្មភាពដើម្បីស្ត្រី និងកុមារីក្នុងឱកាសទិវានារីអន្តរជាតិ៕

បកប្រែដោយ Thuy Anh