លោកវរសេនីយ៍ត្រី Luc Thai Ha អតីតជំនួយការការិយាល័យទំនាក់ទំនងអន្តរជាតិ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រនឹងកាន់តំណែងជានាយទាហានវិភាគចារកម្មនៅស្ថានបេសកកម្មនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោកអនុសេនីយ៍ឯក Vu Quang Khai អតីតប្រធានរងនៃនាវា CSB 8020 កងនាវាលេខ ៣២ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៣ នឹងកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅស្ថានបេសកកម្ម UNISFA។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Dao ប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី Luc Thai Ha និងលោកអនុសេនីយ៍ឯក Vu Quang Khai

ក្នុងពិធីប្រគល់ភារកិច្ច លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានស្នើឱ្យនាយទាហានកងឆ្មាំសមុទ្រវៀតណាមដែលចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទី ទំនួលខុសត្រូវរបស់ខ្លួន; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព; ម្ចាស់ការ ច្នៃប្រឌិត លើកកម្ពស់ភាពក្លាហាន និងអត្តចរិតគុណវុឌ្ឍិរបស់កងទ័ពលោក អ៊ំ ហូ និងយុទ្ធជនកងឆ្មាំសមុទ្រនៅពេលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Huyen Trang