leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Saichay Kommasith ប្រធានការិយាល័យក្រសួងការពារជាតិឡាវ

ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Saichay Kommasith ប្រធានការិយាល័យក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងលោក Ignacio B.Madriaga អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកការវាយតម្លៃ និងរៀបចំផែនការយុទ្ធសាស្ត្រហ្វីលីពីន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រធានគណៈប្រតិភូទាំងឡាយ បានរំលឹកឡើង​វិញ​នូវ​ការអភិវឌ្ឍដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានផ្លាស់ប្តូរខ្លឹមសារពាក់ព័ន្ធដើម្បីជំរុញការសម្រេចផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០២៤ រវាងវៀតណាម និងប្រទេសជាដៃគូផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោក​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា
leftcenterrightdel
លោកឧត្តមសេនីយឯក Hoang Xuan Chien បានជួបជាមួយលោក Ignacio B.Madriaga អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកការវាយតម្លៃ និងរៀបចំផែនការយុទ្ធសាស្ត្រ ហ្វីលីពីន

នាព្រឹកថ្ងៃទី ៣០ ខែមករា លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាមបានរួមជាមួយប្រធានគណៈប្រតិភូនៃបណ្តា​ប្រទេសអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ជប៉ុន ដែលដឹកនាំដោយ លោក Serizawa Kiyoshi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនទទួលបន្ទុកកិច្ចការបរទេស។

នៅខាងក្រៅកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien នឹងមានជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសម្ចាស់ផ្ទះជប៉ុន និងជួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិជប៉ុន។

បកប្រែដោយ Duy Hoan