អញ្ជើញចូលរួមសន្និសីទ IPACC-13 មានថ្នាក់ដឹកនាំកងទ័ពជើងគោកមកពីប្រទេសចំនួន ៣០៖ គឺ ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលី ហ្វីលីពីន ទីម័រខាងកើត សិង្ហបុរី ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ កម្ពុជា ស្រីលង្កា នេប៉ាល់ បង់ក្លាដែស ប៉ាពួញូហ្គីណេ នូវែលហ្គីណេ វ៉ានូអាទូ ហ្វីជី តុងហ្គា បារាំង នូវែលសេឡង់ អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស ប្រេស៊ីល កេនយ៉ា តង់ហ្សានី ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា និងវៀតណាម។ នេះត្រូវបានគេចាត់ទុកថាជាសន្និសីទធំបំផុតចាប់តាំងពីវាត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ១៩៩៧។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh អញ្ជើញចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងគោកមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក លើកទី១៣

គណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀតណាម បានចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃសន្និសីទ IPACC-13 ក្រោមប្រធានបទ៖ “រួមគ្នាដើម្បីសន្តិភាព៖ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក”។

ខ្លឹមសារនៃសន្និសីទបានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី៖ តួនាទីនៃការទូតយោធាក្នុងការកាត់បន្ថយហានិភ័យនៃវិបត្តិ បង្កើនការសម្របសម្រួល តាមរយៈការបណ្តុះបណ្តាល តម្រូវការអំពីសមត្ថភាពខ្លួនទីពឹងខ្លួន និងស្វ័យភាពសម្រាប់កងទ័ពជើងគោកទំនើប។

leftcenterrightdel
 
leftcenterrightdel
នៅខាងក្រៅសន្និសីទ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh ជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសនានា

នៅខាងក្រៅសន្និសីទ គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីសហរដ្ឋអាមេរិក ឥណ្ឌា និងនូវែលសេឡង់ ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិរបស់ភាគីទាំងពីរនិយាយរួម កិច្ចសហប្រតិបត្តិការកងទ័ពជើងគោកនិយាយដោយឡែក និងចូលរួមក្នុងការតាំងពិព័រណ៍យុទ្ធោបករណ៍កងទ័ពជើងគោកដែលផលិតដោយឥណ្ឌា។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធាន​ហូជីមិញ

ក្នុងក្របខ័ណ្ឌនៃសន្និសីទ គណៈប្រតិភូបានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបលោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍សង្គ្រាមជាតិក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។

សន្និសីទនេះគឺជាការផ្តួចផ្តើមរបស់កងទ័ពប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកដែលមានឈ្មោះដើមជាសន្និសិទមេបញ្ជាការកងទ័ពប៉ាស៊ីហ្វិក (PACC) ។ ចាប់ពីឆ្នាំ ២០១៩ PACC ត្រូវបានប្តូរឈ្មោះទៅជាសន្និសីទមេបញ្ជាការកងទ័ពជើងគោកមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក- IPACC ដោយមានអ្នកចូលរួមជាមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

នេះគឺជាព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំយោធានៃប្រទេសនានា ពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។

បកប្រែដោយ Thanh Cong