ពិធីសម្ពោធវិទ្យាស្ថាននយោបាយនគរបាលឡាវដែលជាអំណោយរបស់រដ្ឋាភិបាលវៀតណាម
កប.អនឡាញ - វិទ្យាស្ថាននយោបាយនគរបាលឡាវ បានបំពេញតម្រូវការនូវសម្ភារៈបរិក្ខារ និងបម្រើតម្រូវការបណ្តុះបណ្តាល បំប៉ន ការបង្រៀន និងការរៀន ជាមួយនឹងទ្រង់ទ្រាយ កម្មាភិបាល និងគ្រូបង្រៀនចំនួន ១៥០ នាក់ និងសិក្ខាកាមចំនួន ១២០០ នាក់ក្នុងមួយឆ្នាំ។
នារសៀលថ្ងៃទី ២៩ កញ្ញា នៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងលោក Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សំណង់វិទ្យាស្ថាន នយោបាយនគរបាលឡាវ ដែលជាអំណោយរបស់រដ្ឋាភិបាលវៀតណាម ជូនក្រសួងនគរបាលឡាវ។
    |
 |
ពិធីកាត់ខ្សែបូសម្ពោធវិទ្យាស្ថាននយោបាយនគរបាលឡាវ (រូបថត៖ vnanet.vn) |
សំណង់នេះបានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន លើផ្ទៃដី ៦.៥ ហិកតា ជាមួយនឹងទុនវិនិយោគសរុបចំនួន ២៥០ ពាន់លានដុង (ជាង ១០ លានដុល្លារអាមេរិក)។ សំណង់នេះបានបំពេញតម្រូវការនូវសម្ភារៈបរិក្ខារ និងបម្រើតម្រូវការបណ្តុះបណ្តាល បំបន់ ការបង្រៀន និងការរៀន ជាមួយនឹងទ្រង់ទ្រាយកម្មាភិបាល គ្រូបង្រៀនចំនួន ១៥០ នាក់ និងសិក្ខាកាមចំនួន ១២០០ នាក់ក្នុងមួយឆ្នាំ។
ក្រសួងនគរបាលវៀតណាមនឹងសហការជាមួយក្រសួងនគរបាលឡាវដើម្បីកសាងឯកសារបង្រៀន សៀវភៅសិក្សា និងបញ្ជូនអ្នកជំនាញមកជួយវិទ្យាស្ថាននយោបាយនគរបាលឡាវ នាពេលខាងមុខ។ នៅថ្ងៃទី ២៦ ខែកញ្ញា វិទ្យាស្ថាននយោបាយនគរបាលឡាវបានបើកឆ្នាំសិក្សាដំបូងរបស់ខ្លួន៕
បកប្រែដោយ Duy Hoan