លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ទោះបីជាថ្មីៗនេះ ស្ថានភាពពិភពលោក និងតំបន់មានភាពស្មុគស្មាញក៏ដោយក៏ទំនាក់ទំនងមិត្តភាពដ៏ធំមហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ បន្តអភិវឌ្ឍយ៉ាងទូលំទូលាយ សម្រេចបានលទ្ធផលសំខាន់ៗ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែប្រកៀកស្មាគ្នា និងជួយឧបត្ថម្ភឡាវក្នុងគ្រាលំបាក។ លោកឧត្តមសេនីយ៍ឯក Thongloi Silivong ក៏បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីស្ថានភាពរបស់ប្រទេស ក៏ដូចជាការកសាងកងទ័ពប្រជាជនឡាវ នាពេលថ្មីៗនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក Thongloi Silivong វាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិឡាវ រួមទាំងការកសាងសាលាទ្រឹស្តីនយោបាយ និងសាលាវប្បធម៌ជនជាតិអន្តេវាសិកកងទ័ពប្រជាជនឡាវ ជួយគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស។ លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានអះអាងថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនរួមជាមួយក្រសួងការពារជាតិឡាវ ដើម្បីអនុវត្តផែនការសហប្រតិបត្តិការប្រចាំឆ្នាំជាមួយក្រសួងការពារប្រទេសវៀតណាមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះ​ កិច្ចសហប្រតិបត្តិការលើវិស័យការ​ពារជាតិនៅតែបន្តជាសសរស្តម្ភដ៏សំខាន់មួយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោកឧត្តមសេនីយ៍ឯក Thongloi Silivong

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ​ ក៏ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកងទ័ពទាំងពីរនិយាយរួម និងរវាងអគ្គស្នងការដ្ឋាន​នយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋាន​នយោបាយនៃកងទ័ពប្រជាជនឡាវនិយាយដោយឡែក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើវិស័យ៖ ការងារបក្ស ការងារនយោបាយ ការសម្របសម្រួលការពារព្រំដែនប្របកបដោយសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ព្រំដែន ជំរុញពាណិជ្ជកម្មតាមព្រំដែន និងបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយផ្តោតលើការផ្សព្វផ្សាយអត្ថន័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជាលើកទី១ ថ្នាក់​រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលគ្រោងនឹងប្រារព្ធឡើងនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan