លោកនាយឧត្តមសេនីយ៍ Luong Cuong ជួបពិភាក្សាការងារជាមួយប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ
កប.អនឡាញ - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារប្រទេស នាព្រឹកថ្ងៃទី ២៦ កញ្ញា លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ។