leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai ទទួលជួបលោកវរសេនីយ៍ឯក Saisaminh Sivilay

លោកឧត្តមសេនីយ៍ទោ Le Duc Thai បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២១ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងអគ្គនាយកដ្ឋានសន្តិសុខ ក្រសួងសន្តិសុខឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនជាតិរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន ការត្រួតពិនិត្យការចេញចូល ធានាសន្តិសុខ សណ្តាប់ធ្នាប់ គាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត កូវីដ-១៩ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពចេញចូលតាមច្រកទ្វារព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកវរសេនីយ៍ឯក Saisaminh Sivilay រួមជាមួយប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

ចំណែកលោកវរសេនីយ៍ឯក Saisaminh Sivilay បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនាពេលថ្មីៗនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីមិត្តភាព និងភាតរភាពរវាងភាគីទាំងពីរ។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានពង្រឹងបន្ថែមទៀតនាពេលខាងមុខ រួមចំណែកធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang