leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូត 

លោកនាយឧត្តមសេនីយ៍ Phan Van Giang អបអរសាទរលោក Sengphet ឯកអគ្គរដ្ឋទូត បានបំពេញភារកិច្ចដោយជោគជ័យ និងបានសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់ និងមានប្រសិទ្ធភាពរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ លោកបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងការពារប្រទេសវៀតណាមគោរព និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងអាណត្តិការងាររបស់លោក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវបានបន្តលើកកំពស់តួនាទីរបស់ខ្លួនដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូត

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនរបស់ប្រទេស និងកងទ័ពនៃប្រទេសនីមួយៗ ដែលក្នុងនោះឡាវនឹងធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៤ និងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនឡាវ ចំណែក​វៀតណាមនឹងប្រារព្ធខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ ក្រសួងការពារជាតិ​នៃប្រទេសទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំព្រឹត្តិការណ៍ទាំងនេះប្រកបដោយប្រសិទ្ធភាព។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវការជឿជាក់ថា លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូត ទោះជាកាន់តំណែងអ្វីក៏ដោយ ក៏លោកនឹងតែងតែបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ និងបន្តមានផ្តល់ក្តីស្រលាញ់ពិសេស ដើម្បីពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកSengphet Houngboungnuangឯកអគ្គរដ្ឋទូត និងប្រតិភូទាំង​ឡាយ​

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ឡាវ និងវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការងាររបស់ខ្លួន លោកបានឃើញសមិទ្ធផលជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលថ្មីៗនេ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម ដែលតែងតែគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឡាវ ក៏ដូចជាក្រសួងការពារជាតិឡាវ។ លោក Sengphet Houngboungnuang បានបញ្ជាក់ថា ទោះជាលោកកាន់មុខតំណែងអ្វីក៏ដោយ ក៏លោកនឹងបន្តខិតខំរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan