leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស ទទួលជួប លោកនាយឧត្តមសេនីយ៍ Chalermphon Srisawasdi មេបញ្ជាការកម្លាំងការពារជាតិភូមិន្ទថៃ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាម និងថៃ គឺជាសមាជិកសកម្ម និងទទួលខុសត្រូវនៃសហគមន៍អាស៊ាន។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់ថៃនិយាយរួម និងក្រសួងការពារជាតិថៃនិយាយដោយឡែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន រួមចំណែកបង្កើនការពង្រឹងសាមគ្គីភាពក្នុងប្លុក និងលើកកំពស់តួនាទីរបស់អាស៊ាន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ថៃ បានអភិវឌ្ឍយ៉ាងវិជ្ជមានលើគ្រប់វិស័យក្នុងរយៈពេលថ្មីៗនេះ។ លោកវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល និងការគាំទ្ររបស់កងទ័បនៃប្រទេសទាំងពីរនៅវេទិកាពហុភាគី និងយន្តការដែលដឹកនាំដោយអាស៊ាន ដោយហេតុនេះការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះកងទ័ពភូមិន្ទថៃដែលបានទទួលយកការអញ្ជើញ និងបញ្ជូនគណៈប្រតិភូគ្រូបង្វឹក និងអត្តពលិកចូលរួមការប្រកួតបាល់ទះយោធាបុរសអាស៊ានឆ្នាំ ២០២៣ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមជាលើកដំបូងនាពេលខាងមុខនេះ ព្រមទាំងសង្កត់ធ្ងន់ថា ការចូលរួមរបស់គណៈប្រតិភូថៃ នឹងរួមចំណែកដល់ភាពជោគជ័យជារួមនៃការប្រកួត ដោយហេតុនេះ រួមចំណែកលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាននិយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោក​នាយឧត្តមសេនីយ៍ Chalermphon Srisawasdi មេបញ្ជាការកម្លាំងការពារជាតិភូមិន្ទថៃ ថតរូប​ជាមួយ​ប្រតិភូទាំង​ឡាយ

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Chalermphon Srisawasdi បានអបអរសាទរចំពោះវៀតណាមដែលរៀបចំដោយជោគជ័យនូវសន្និសីទមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី ២៣ និងពិព័រណ៍ការពារជាតិ​អន្តរជាតិវៀតណាមឆ្នាំ ២០២២។ លោកបានជម្រាបជូននាយឧត្តមសេនីយ៍ Phan Van Giang អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ដោយអះអាងពីការយកចិត្តទូកដាក់យ៉ាងខ្លាំងចំពើទំនាក់ទំនងល្អរវាងថៃ និងវៀតណាម និយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។ ទន្ទឹមនឹងនោះ លោកបានសម្តែងនូវបំណងចង់ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកក្នុងការកសាង និងពង្រឹងវិស័យការពារជាតិរបស់ប្រទេសនីមួយៗ ព្រមទាំងការរួមចំណែកជាក់ស្តែងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង​ថៃ និងវៀតណាមឱ្យកាន់តែប្រសើរឡើង៕

បកប្រែដោយ Duy Hoan