ក្នុងស្មារតីសាមគ្គីភាព មិត្តភាពពិសេស ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីស្ថានភាពព្រំដែន ច្រកទ្វារព្រំដែន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ក៏ដូចជាលទ្ធផលនៃការងារសម្របសម្រួលនាពេលថ្មីៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប
leftcenterrightdel
ភាគីទាំង​ពីចុះ​ហត្ថ​លេខា​លើ​កំណត់ហេតុ​នៃកិច្ចប្រជុំ​

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួល អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃឯកសារច្បាប់សំខាន់ៗចំនួនពីរស្តីពីព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារ នៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋានសន្តិសុខ និងអគ្គស្នងការដ្ឋាននគរបាល (ក្រសួងសន្តិសុខឡាវ) ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន (ក្រសួងការពារប្រទេសវៀតណាម) សម្របសម្រួលយ៉ាងសជិតស្និទ្ធក្នុងការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ការគ្រប់គ្រង ត្រួតពិនិត្យមនុស្ស មធ្យោបាយចេញចូលព្រំដែន និងទំនិញដែលនាំចូល និងនាំចេញ តាមច្រកទ្វារព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការឆ្លងកាត់ច្រកទ្វារព្រំដែន រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

បកប្រែដោយ Duy Hoan