ក្រសួងការពារប្រទេស ចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់លើការរក្សាសន្តិភាព ក្នុងក្របខណ្ឌ ADMM+
កប.អនឡាញ - នាថ្ងៃទី ១៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំក្រុមការងារនៃក្រសួងការពារប្រទេសចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់ និងធ្វើលំហាត់សម ក្នុងក្របខ័ណ្ឌកម្មវិធីវាយតម្លៃសមត្ថភាព (CEPPP)សម្រាប់កងកម្លាំងត្រៀមចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញការរក្សាសន្តិភាពវដ្តទី៤ (២០២១-២០២៣) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM+)។
អញ្ជើញចូលរួមមានលោកស្រី Matsuzawa Tomoko ប្រធានក្រុមអ្នកជំនាញរក្សាសន្តិភាពជប៉ុន ជាសហប្រធាននៃក្រុមអ្នកជំនាញរក្សាសន្តិភាពវដ្តទី៤។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចុះត្រួតពិនិត្យកន្លែងហ្វឹកហាត់នៅកងវរសេនាតូចលេខ៣១ កងពលតូចលេខ២៨ ប្រភេទទ័ពការពារដែនអាកាស និងទ័ពអាកាស។ អញ្ជើញចុះសួរសុខទុក្ខអ្នកជំនាញ និងគ្រូបង្រៀនជប៉ុនដែលកំពុងបង្វឹកបង្ហាត់ និងបង្រៀន នៅទីលានហ្វឹកហាត់រៀបចំសម្រាប់ដំណាក់កាលធ្វើលំហាត់សមរួមបញ្ចូលគ្នារវាងកម្លាំងទាំងបីរួមមានកម្លាំងសង្កេតការណ៍យោធា កម្លាំងទ័ពជាង និងកម្លាំងពេទ្យយោធា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានទៅសួរសុខទុក្ខ និងត្រួតពិនិត្យថ្នាក់រៀនទ្រឹស្តី និងអនុវត្តជាក់ស្តែងរបស់អ្នកសង្កេតការណ៍យោធា និងពេទ្យយោធា និងបន្ទប់គ្រប់គ្រងលំហាត់សមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះត្រួតពិនិត្យកន្លែងហ្វឹកហាត់ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពក្នុងដំណាក់កាលរៀបចំ និង ៣ ថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តជំនាញ។ លោកអះអាងថា ពិធីបើក CEPPP នាថ្ងៃទី ១៣ ខែកញ្ញា បានប្រព្រឹត្តទៅដោយជោគជ័យ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះប្រទេសចូលរួម និងមិត្តអន្តរជាតិ៕
បកប្រែដោយ Duy Hoan