លោកឧត្តមសេនីយ៍ទោ Tran Duy Giang បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ទោ Khamphet Sisanone និងសមាជិកនៃគណៈប្រតិភូអគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនឡាវ ដែលមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ លោកឧត្តមសេនីយ៍ទោ Tran Duy Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើង។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Tran Duy Giang ទទួលជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Khamphet Sisanone  

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Khamphet Sisanone បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនឡាវ បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរបានរៀបចំប្រកបដោយជោគជ័យ “ឆ្នាំនៃសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម  ២០២២"។ លោកសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងអគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនឡាវ និងអគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនវៀតណាម និយាយដោយឡែក និងរវាងកងទ័ពប្រជាជនឡាវនិងកងទ័ពប្រជាជន​វៀតណាមនិយាយរួម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ

លោកឧត្តមសេនីយ៍ទោ Tran Duy Giang និងលោកឧត្តមសេនីយ៍ទោ Khamphet Sisanone បានវាយតម្លៃថា អគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋានភស្តុភារនៃកងទ័ពប្រជាជនឡាវ បានសហការយ៉ាងជិតស្និទ្ធ អនុវត្ត និងសម្រេចបាននូវខ្លឹមសារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដែលក្នុងនោះលេចធ្លោគឺ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលចូលរួមសមយុទ្ធសង្គ្រោះរួមលើកទី១ រវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា... ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នា រៀបចំការអនុវត្ត និងបំពេញភារកិច្ចកិច្ចសហប្រតិបត្តិការដែលបានប្រគល់ជូនដោយក្រសួងការពារប្រទេសទាំងពីរ។ ព្រមទាំងពង្រឹងការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មាន សំដៅលើកកំពស់គុណភាពនៃការគ្រប់គ្រង ទិសដៅ និងការសាងសង់ផ្នែកភស្តុភារយោធានៃប្រទេសនីមួយៗឱ្យមានភាពរឹងមាំគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Minh Trung