លោករដ្ឋមន្ត្រី Phan Van Giang ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៩ មិនា លោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានទទួលជួបលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ លោក Lee Jong-sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។
លោករដ្ឋមន្ត្រី Phan Van Giang បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Han Duck-soo ដែលបានចំណាយពេលទទួលគណៈប្រតិភូ។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះលោកនាយករដ្ឋមន្ត្រី Han Duck-soo។
|
|
លោករដ្ឋមន្ត្រី Phan Van Giang ជួបជាមួយលោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង |
ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Phan Van Giang ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការលើកដំបូងនៅកូរ៉េខាងត្បូងក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី Han Duck-soo បានចាត់ទុកថា ដំណើរទស្សនកិច្ចមានអត្ថន័យពិសេសនៅពេលដែលវៀតណាម និងកូរ៉េខាងត្បូងទើបតែបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ២០២២)។
លោកនាយករដ្ឋមន្ត្រី Han Duck-soo បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតមួយក្នុងតំបន់។ លោកមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើនដូចជា ការទូត សេដ្ឋកិច្ច...; លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងក្នុងវិស័យឧស្សាហកម្មការពារជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី Han Duck-soo ក៏បានស្នើឱ្យរដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកូរ៉េខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ Busan ឆ្នាំ ២០៣០។
|
|
លោករដ្ឋមន្ត្រី Phan Van Giang ជួបជាមួយលោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង |
អញ្ជើញថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យដឹងថា៖ វៀតណាម និងកូរ៉េខាងត្បូងមានប្រវត្តិជួបប្រាស្រ័យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាំងពីយូរយារណាស់មកហើយ។ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងគួរឱ្យទុកចិត្តជាមួយកូរ៉េខាងត្បូង។ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យជាច្រើន។ ជាពិសេស ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្កើតកម្លាំងចលករជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ក្នុងបរិបទនោះ ទំនាក់ទំនងលើវិស័យការពារជាតិក៏បានចាប់អារម្មណ៍ និងជំរុញដោយភាគីទាំងពីរ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ជាពិសេសការរក្សានូវយន្តការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងបណ្តាកងកម្លាំង និងការបណ្តុះបណ្តាលធនធានមនុស្ស ...
លោករដ្ឋមន្ត្រី Phan Van Giang បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Han Duck-soo អំពីលទ្ធផលល្អនៃកិច្ចពិភាក្សារបស់លោកជាមួយលោករដ្ឋមន្ត្រីការពារជាតិ Lee Jong-sup។ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមក និងបានឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ សមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ស្តីពីបញ្ហាជំនះពុះពារលើផលវិបាកសង្រ្គាម លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៃកូរ៉េខាងត្បូងនឹងយកចិត្តទុកដាក់ជួយវៀតណាមជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម។ នេះជាបញ្ហាមនុស្សធម៌ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោករដ្ឋមន្ត្រី Phan Van Giang ក៏សង្ឃឹមថា លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រក្រសួងការពារជាតិនៃប្រទេសទាំងពីរ សហការគ្នាកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ៕
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី Phan Van Giang បានទៅទស្សនកិច្ចនៅ Hanwha Group អញ្ជើញចុះសួរសុខទុក្ខ និងពិភាក្សាជាមួយកម្មាភិបាល នៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង៕
បកប្រែដោយ Thanh Cong