leftcenterrightdel
កម្មភិបាលនគរបាលវៀតណាមដែលចូលរួមក្នុងការងាររក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងជាមួយសហការីមកពីប្រទេសផ្សេងៗកំពុងអនុវត្តការងារ

យោងតាមលោកវរសេនីយ៍ឯកបំរុង Vu Viet Hung នគរបាលវៀតណាមដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង ចាប់តាំងពីបំពេញភារកិច្ចក្នុងខែតុលា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន សមាជិកនៃក្រុមការងារបានបំពេញល្អនូវភារកិច្ចសំខាន់ៗជាច្រើននៅស៊ូដង់ខាងត្បូង ត្រូវបានទទួលស្គាល់ និងកោតសរសើរដោយថ្នាក់ដឹកនាំនគរបាលនៃស្ថានបេសកកម្ម។

leftcenterrightdel
កម្លាំងនគរបាលវៀតណាមបានចូលរួមយ៉ាងសកម្មជាមួយនគរបាលនៃប្រទេសផ្សេងៗដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបំពេញការងារល្អ

ជាមួយនឹងការខិតខំប្រឹងប្រែង និងលទ្ធផលល្អប្រសើរនោះ ថ្នាក់ដឹកនាំនៃស្ថានបេសកកម្មបានឯកភាពថា សមមិត្តចំនួន ០៣ ក្នុងក្រុមការងាររួមមាន៖ លោកវរសេនីយ៍ឯក Le Quoc Huy លោកវរសេនីយ៍ឯកបំរុង Vu Viet Hung និងលោកស្រីវរសេនីយ៍ទោ Luong Thi Tra Vinh ត្រូវបានស្នើរផ្តល់គ្រឿងបុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ គ្រឿងឥ្សរិយយសសម្រាប់បុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជារង្វាន់ដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិ ដើម្បីទទួលស្គាល់ការរួមចំណែករបស់បុគ្គល និងអង្គភាពដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព។

leftcenterrightdel
លោកវរសេនីយ៍ឯក Luong Thi Tra Vinh បានចូលរួមនៅក្នុងសមយុទ្ធស្ថានភាពសង្គ្រោះបន្ទាន់មួយរបស់កងកម្លាំងនគរបាលអង្គការសហប្រជាជាតិនៅផ្នែកសឹករង Juba ប្រទេសស៊ូដង់ខាងត្បូង

ក្រោយរយៈពេលជាច្រើនខែបំពេញការងារនៅស៊ូដង់ខាងត្បូង កម្មាភិបាលនគរបាលវៀតណាមបានសិក្សាយ៉ាងសកម្ម និងសម្រេចបានជោគជ័យនូវភារកិច្ចដែលបានចាត់តាំងនៅស្ថានបេសកកម្ម កសាងរូបភាពដ៏ស្រស់បំព្រងអំពីនគរបាលវៀតណាមប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត  និងរួសរាយរាក់ទាក់ក្នុងក្រសែភ្នែករបស់សហសេវិកអន្តរជាតិ ក៏ដូចជាប្រជាជនក្នុងស្រុក។ ជាពិសេស ក្រៅពីការងារវិជ្ជាជីវៈ ក្រុមការងារនៃក្រសួងនគរបាលវៀតណាមក៏ផ្សព្វផ្សាយយ៉ាងសកម្មនូវវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិផងដែរ។

បកប្រែដោយ Thanh Cong