នារសៀលថ្ងៃទី១៣ ខែមីនា នៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Masami Oka បានអញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៩ ថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិគឺជាយន្តការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិវៀតណាមនិងជប៉ុន។ នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលកន្លងមក និងពិភាក្សាអំពីទិសដៅ​នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញជាអធិបតីនៃ​កិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី ៩ ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ

អំពីស្ថានភាពពិភពលោកនិងតំបន់ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសន្តិសុខជាប្រពៃណី និងបញ្ហាប្រឈមដែលមិនមែនជាប្រពៃណីដែលកំពុងកើតឡើង។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ចំពោះប្រទេសទាំងអស់ក្នុងពិភពលោក ដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខា និងពន្លឿនការចរចាឲ្យបញ្ចប់បានឆាប់ និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានឯកភាពថា​ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក៏សម្រេច​បាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។

ភាគីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន ជំរុញកិច្ចសហប្រតិបត្ដិការឧស្សាហកម្មការពារជាតិ សន្ដិសុខតាមអ៊ីនធឺណិត ជួយសង្គ្រោះគ្រោះមហន្ដរាយ និងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្ដុះបណ្ដាលនិងវេជ្ជសាស្ដ្រយោធាផងដែរ៕

បកប្រែដោយ Pham Diep