លោក Nikorndej Balankura ឯកអគ្គរដ្ឋទូតថៃប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពភូមិន្ទថៃ និងកងទ័ពប្រជាជនវៀតណាម កាន់តែស៊ីជម្រៅថែមទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូត Nikorndej Balankura បានអបអរសាទរក្រសួងការពារប្រទេសវៀតណាមដែល​បាន​រៀបចំប្រកបដោយជោគជ័យនូវសកម្មភាពការបរទេសយោធាការពារជាតិក្នុងឆ្នាំ២០២២ រួមទាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២២។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ពភូមិន្ទថៃ និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក នឹងកាន់តែពង្រីក និងស៊ីជម្រៅថែមទៀត នាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh ថតរូប​ជុំ​ជាមួយ​ប្រតិភូ​ទាំង​ឡាយ

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសង្កត់ធ្ងន់ថា ដោយ​ឈរលើមូលដ្ឋានដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី នាពេលកន្លងមក បានបន្តអភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលជាក់ស្តែង លេចធ្លោ លើវិស័យជាច្រើន​ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនានា; កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល; ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកា និងយន្តការសហប្រតិបត្តិការពហុភាគីដែលដឹកនាំដោយអាស៊ាន។ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសម្តែងនូវជំនឿជឿជាក់​ថា ជាមួយនឹងការប្តេជ្ញាចិត្តខាង​នយោបាយ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ថៃ នឹងមានជំហានអភិវឌ្ឍកាន់តែខ្លាំងក្ លានាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Duy Hoan