នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Jaroslaw Bondalski ដែលទទួលតំណែងជាអនុព័ន្ធយោធាប៉ូឡូញនៅវៀតណាម។ លោកជឿជាក់ថា ក្នុងមុខតំណែងថ្មី លោកវរសេនីយ៍ឯក Jaroslaw Bondalski នឹងរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រចំពោះការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ប៉ូឡូញ ស្របតាមអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (ឆ្នាំ២០១០) និងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Jaroslaw Bondalski

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលផ្តោតសំខាន់លើការជំរុញវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ការបណ្តុះបណ្តាល; ឧស្សាហកម្មការពារជាតិ។ល។ ក្រសួងការពារប្រទេសវៀតណាមត្រៀមខ្លួនជាស្រេច គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកវរសេនីយ៍ឯក Jaroslaw Bondalski ផ្លាស់ប្តូរ និងជួបធ្វើការជាមួយស្ថាប័ន អង្គភាពនានារបស់ភាគីវៀតណាម ដើម្បីជំរុញការអនុវត្ត និងស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ។

លោកវរសេនីយ៍ឯក Jaroslaw Bondalski បានបញ្ជាក់ថា ប៉ូឡូញវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម និងចាត់ទុកវៀតណាមជាដៃគូសំខាន់។ លោកវរសេនីយ៍ឯក Jaroslaw Bondalski បានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្តែងថែមទៀត៕

បកប្រែដោយ Thanh Cong